មិនធម្មតា! តារាចម្រៀង លោក នៅ ស៊ីនឿន ជ្រើសរើសសណ្ឋាគារផ្កាយ៥ ជាថ្ងៃមង្គលការនាពេលខាងមុខនេះ
ចំណាយពេលជិត៤ឆ្នាំ ក្រោយភ្ជាប់ពាក្យលោក នៅ ស៊ីនឿន នៅមិនទាន់ចូលរោងការ។ ធ្វើអោយមហាជនលើកឡើងថា នៅ ស៊ីនឿន ដែលមានគូដណ្តឹងនៅអាមេរិក ប្រហែលជាមិនរៀបការនោះទេ យោងលើពេលរៀបពិធីភ្ជាប់ពាក្យ នៅ ស៊ីនឿន ធ្វើឡើងប្រហែលការដែរ។ ក្រោយមកក៏ស្ងាត់ដំណឹងជ្រើសរើសពាលាជ័យក្នុងថ្ងៃសំពះផ្ទឹមរហូតមកទល់ពេលនេះ។
ប៉ុន្តែទើបតែមានប្រភពមួយបានទម្លាយថាលោក នៅ ស៊ីនឿន តារារូបសង្ហារប្រចាំផលិតកម្ម ហង្សមាស រូបនេះ រកបានថ្ងៃពិសេសរបស់ខ្លួនរួចហើយ នឹងប្រារព្ធឡើងនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ តាមប្រភពជិតដិតលើកឡើងថាលោក នៅ ស៊ីនឿន បានសម្រេចយកថ្ងៃខួបកំណើតរបស់លោក នាខែធ្នូខាងមុខ ជាថ្ងៃសិរីសួស្តី មង្គលការ តែម្តង។
អ្វីដែលកាន់តែពិសេសនោះលោក នៅ ស៊ីនឿន និងអនាគតភរិយា បានទាំង សណ្ឋាគារ សុខាភ្នំពេញ ដែលជាកន្លែងលំដាប់ផ្កាយ៥ អាចនិយាយបានថា ជាព្រឹត្តិការណ៍ពិសេសមួយទៀត សម្រាប់សង្គមសិល្បៈ ដែលនឹងកើតឡើងនៅចុងឆ្នាំ២០២១ លាចូលឆ្នាំ២០២២។
យ៉ាងណាមិញ នាប៉ុន្មានថ្ងៃមុននេះលោក នៅ ស៊ីនឿន និងគូដណ្តឹង បានចេញទៅថត Pre-Wedding បណ្តើរៗហើយ ដើម្បីទុកជាឯកសារ និងបង្ហាញដល់ភ្ញៀវកិត្តិយសដែលមកជូនពរជ័យ។ លោករៀបការហើយ អាចនឹងចេញទៅរស់នៅអាមេរិកច្រើនជាង។ ប៉ុន្តែពេលនេះ លោកមិនទាន់បោះបង់សិល្បៈនោះទេ ដោយថែមទាំងលេចឮថា ជិតចេញបទចម្រៀងថ្មីនាខែក្រោយនេះថែមទៀតផង។ មហាជននៅរង់ចាំតាមដានដំណឹងល្អមួយនេះ ដោយរំពឹងកូនកំលោះកូនក្រមុំពិតជាស្រស់ស្អាតមិនចាញ់គ្នាឡើយ។
សូមចុច join Telegram https://t.me/cngtvcambodia