គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” ជូនដំណឹងចំពោះបងប្អូនកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូស្បៀងអាហារប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះតាមរយៈក្រុមតេឡេក្រាម

 
គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” ជូនដំណឹងចំពោះបងប្អូនកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូស្បៀងអាហារប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះតាមរយៈក្រុមតេឡេក្រាម

ភ្នំពេញ៖ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ប្រសិនបងប្អូនកំពុងជួបប្រទះនូវបញ្ហាខ្វះខាតនូស្បៀងអាហារប្រចាំថ្ងៃចាំបាច់ជាបន្ទាន់ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ សូមបងប្អូនជូនដំណឹងមកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ.” តាមរយៈក្រុមតេឡេក្រាម "តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)" ដោយបញ្ជាក់អោយបានច្បាស់លាស់អំពី៖

១.ចំនួនគ្រួសារ និងសមាជិកគ្រួសារ (សូមភ្ជាប់ទាំងរូបថតផងដែរ)

២.ទីតាំងស្នាក់នៅ៖ ផ្ទះ..... ផ្លូវ.... សង្កាត់.... ខ័ណ្ឌ.....

៣.លេខទំនាក់ទំនង................... ។

សូមចុចចូលក្នុង link Group Telegram "តម្រូវការបន្ទាន់នូវជំនួយស្បៀងចាំបាច់(គ.ប.ខ.)" ខាងក្រោម៖ សូមចុច គ.ប.ខ

សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia

ប្រភព: ក្រសួងព័ត៌មាន