អ្នកស្លាប់ដោយសារវីរុសកូវីដ១៩នៅឥណ្ឌាបានកើនឡើងដល់ ៣០,០០០ នាក់ហើយ ច្រើនជាងប្រទេសបារាំង

រដ្ឋញូដេលី៖ ទិន្នន័យផ្លូវការបានបង្ហាញថា ឥណ្ឌាមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងប្រទេសបារាំងកាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ដោយមានអ្នកស្លាប់ ៣០,៦០១ នាក់ និងមានអ្នកឆ្លងជាង ៥ម៉ឺននាក់ ត្រឹមតែមួយយប់។

 
អ្នកស្លាប់ដោយសារវីរុសកូវីដ១៩នៅឥណ្ឌាបានកើនឡើងដល់ ៣០,០០០ នាក់ហើយ ច្រើនជាងប្រទេសបារាំង
អ្នកស្លាប់ដោយសារវីរុសកូវីដ១៩នៅឥណ្ឌាបានកើនឡើងដល់ ៣០,០០០ នាក់ហើយ ច្រើនជាងប្រទេសបារាំង

ឥណ្ឌាក្លាយជាប្រទេសលំដាប់ទី៦ ក្នុងពិភពលោក ដែលមានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល អង់គ្លេស ម៉ិចស៊ីកូ និងអ៊ីតាលី។

ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ប្រទេសនេះមានអ្នកស្លាប់ថ្មី៧៤០ នាក់ និងអ្នកឆ្លងថ្មី ៤៩.៣១០នាក់។

គួររម្លឹកផងដែរ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ធ្លាប់បានចាត់វិធានការការពារយ៉ាងតឹងរឹងបំផុតមួយ កាលពីចុងខែមីនា ប៉ុន្តែត្រូវបានគេបន្ធូរបន្ថយជាបណ្តើរៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់
វិស័យសេដ្ឋកិច្ច។

 

ប្រភព៖ CNA​​  ប្រែសម្រួល៖ កង​ ស្រីលីន