ភាពអត់ឃ្លានជាសកលអាចនឹងកើនឡើងទ្វេដងដោយសារវីរុសកូវីដ-19

វីរុសកូវីដ-19 ទំនងជានឹងធ្វើឱ្យមនុស្ស 130 លាននាក់អត់ឃ្លានយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ បន្ថែមពីនេះក៏មានមនុស្សប្រមាណជា 135 លាននាក់ក៏ស្ថិតនៅក្នុងស្ថានភាពនេះផងដែរ។

 
ភាពអត់ឃ្លានជាសកលអាចនឹងកើនឡើងទ្វេដងដោយសារវីរុសកូវីដ-19
ភាពអត់ឃ្លានជាសកលអាចនឹងកើនឡើងទ្វេដងដោយសារវីរុសកូវីដ-19
ភាពអត់ឃ្លានជាសកលអាចនឹងកើនឡើងទ្វេដងដោយសារវីរុសកូវីដ-19
ភាពអត់ឃ្លានជាសកលអាចនឹងកើនឡើងទ្វេដងដោយសារវីរុសកូវីដ-19

 

 

បើយោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានឲ្យដឹងថា ចំនួនមនុស្សដែលប្រឈមមុខនឹងបញ្ហាអសន្តិសុខស្បៀងអាចនឹងមានការកើនឡើងទ្វេដងនៅឆ្នាំនេះ ដែលមានប្រមាណជា 265 លាននាក់ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារតែវីរុសកូវីដ-19 ។

ផលប៉ះពាល់កើតឡើងដោយសារតែបាត់បង់ប្រាក់ចំណូលទេសចរណ៍ ប្រាក់បញ្ញើធ្លាក់ចុះនិងការធ្វើដំណើរមានការរឹតបន្តឹងផ្សេងៗទៀត។ ទាក់ទងទៅនឹងវីរុសនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យមនុស្សប្រមាណាជា 130 លាននាក់កាន់តែឃ្លានខ្លាំងឡើងនៅឆ្នាំនេះ បន្ថែមពីនេះមនុស្សប្រមាណាជា 135 លាននាក់ក៏ស្ថិតនៅក្នុងស្ថានភាពនេះផងដែរ។នេះបើតាមប្រសាសន៍របស់អង្គការស្បៀងអាហារពិភពលោក (WFP) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃអង្គារទី 21 ខែ មេសា ឆ្នាំ 2020 នេះ។

លោក Arif Husain ជាប្រធានអ្នកសេដ្ឋកិច្ចនិងប្រធានផ្នែកស្រាវជ្រាវបានវាយតម្លៃនិងឃ្លាំមើលនៅWFP បានមានប្រសាសន៍ថា“ Covin-19 បានបង្ករគ្រោះមហន្តរាយយ៉ាងខ្លាំងទៅដល់មនុស្សរាប់លាននាក់ ដែលកំពុងត្រូវបានគំរាមគំហែងដោយសារវីរុសនេះ” ។

លោកបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា“ យើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយបញ្ហានេះ ពីព្រោះប្រសិន បើយើងមិនចំណាយប្រាក់ទេ ជីវិតមនុស្សជាច្រើននឹងត្រូវបាត់បង់” ។ 

លោក Husain បានបន្ថែមទៀតថា កម្មវិធីស្បៀងអាហារពិភពលោករំពឹងថា នឹងត្រូវការថវិកា 10 ទៅ 12 ពាន់លានដុល្លារដើម្បីជំនួយដល់កម្មវិធីនៅឆ្នាំនេះ នេះបើតាមការប្រៀបធៀបទៅនឹងកំណត់ត្រាដែលបានលើកឡើងកាលពីឆ្នាំមុនគឺមានតែ 8.3 ពាន់លានដុល្លារប៉ុណ្ណោះ។

 

 ប្រភព៖ aljazeera ប្រែ​សម្រួល៖ ជា បញ្ញា