[Covid-19]ថ្ងៃនេះកម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២នាក់បន្ថែមទៀតហើយ

ថ្ងៃនេះកម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២នាក់បន្ថែមទៀតហើយ និងមិនមានអ្នកជាសះស្បើយ។ រីឯការធ្វើតេស្តអ្នកប៉ះពាល់ជាមួយគណប្រតិភូហុងគ្រីនៅថ្ងៃទី៨ មានចំនួន ៥២នាក់បន្ថែមទៀត ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់គ្នា។ បើសរុបអ្នកប៉ះពាល់ទាំងអស់ (ថ្ងៃទី០៤ និងទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០) សរុបមានចំនួន ៩៤៤នាក់។សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖

 
[Covid-19]ថ្ងៃនេះកម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២នាក់បន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មី ០២ករណីនិងមិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩៧នាក់

សូមជម្រាបថា ករណីវិជ្ជមានកូវីដ១៩ថ្មី​ ០២ករណីកើតទៅលើបុរសជនជាតិខ្មែរទាំងពីរអាយុ ២៩ឆ្នាំនិង៣៨ឆ្នាំ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០។

ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៩នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន២៩៧នាក់​ ក្នុងនោះមានស្រ្តី ៦០នាក់ និងបុរស ២៣៧នាក់​៕

ប្រភព: ក្រសួងសុខាភិបាល