ក្រសួងអប់រំសម្រេចបិទស្តាតអូឡាំពិកជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យមានសកម្មភាពលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងជាថ្មី

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងសម្រេចបិទជាបណ្តោះអាសន្ន ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមិនឲ្យមានសកម្មភាពចេញ-ចូល លេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំនោះឡើយ។

 
ក្រសួងអប់រំសម្រេចបិទស្តាតអូឡាំពិកជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យមានសកម្មភាពលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងជាថ្មី
ក្រសួងអប់រំសម្រេចបិទស្តាតអូឡាំពិកជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យមានសកម្មភាពលេងកីឡា និងហាត់ប្រាណគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងជាថ្មី

ការសម្រេចបិទនេះ ក្រោយរកឃើញអង្គរក្សដែលឆ្លងកូវីដ១៩ និងជាគ្រូបង្វឹក បានមកបង្ហាត់កីឡាករ២រូប នៅក្នុងបរិវេណនៃពហុកីឡាដ្ឋានជាតិអូឡាំពិក និងបានទាក់ទងការងារផ្ទាល់ និងដោយប្រយោលជាមួយបុគ្គិល៥នាក់ នៃមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសម្រេចផ្អាកការលេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន និងផ្អាកដំណើរការសកម្មភាព និងការចេញចូលបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងតាមក្រោយ»

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ៖

 

ប្រភព: ក្រសួងអប់រំ  យុវជន និងកីឡា