ក្រុមហ៊ុន Blue Origin ផ្អាកកម្មវិធីរ៉ុកកែតNew Shepard ដើម្បីផ្ដោតលើការអភិវឌ្ឍយានចុះចតលើ ឋានព្រះច័ន្ទ

ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុន Blue Origin បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនសម្រេចចិត្តផ្អាកប្រតិបត្តិការហោះហើរ រ៉ុកកែតឈ្មោះ New Shepard ដែលបម្រើក្នុងវិស័យទេសចរណ៍អវកាសក្នុងរយៈពេលយ៉ាងហោចណាស់ ២ឆ្នាំ។

 
ក្រុមហ៊ុន Blue Origin ផ្អាកកម្មវិធីរ៉ុកកែតNew Shepard ដើម្បីផ្ដោតលើការអភិវឌ្ឍយានចុះចតលើ ឋានព្រះច័ន្ទ

ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលកម្លាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដើម្បីពន្លឿនការបង្កើតយានចុះចតសម្រាប់បញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ ក្រោមកិច្ចសន្យាជាមួយអង្គការ NASA។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters

សូមជម្រាបថា ក្រុមហ៊ុន Blue Origin ជាកម្មសិទ្ធិរបស់មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Amazon.com លោក Jeff Bezos ។  New Shepard គឺជា រ៉ុកកែតដំបូងបង្អស់របស់ក្រុមហ៊ុន Blue Origin បានបង្ហោះឡើងទៅអវកាសជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ ដែលត្រូវបានរចនាឡើងដើម្បីហោះឡើងទៅលើក្នុងកម្ពស់ប្រហែល ៧០ ម៉ាយល៍ (ប្រហែល ១១២ គីឡូម៉ែត្រ) រួចត្រឡប់មកចុះចតនៅទីតាំងដើមវិញ ហើយក៏ជា ជាគូប្រជែងជាមួយនឹងរ៉ុកកែតរបស់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ផងដែរ៕







 


ប្រភព៖Reuters