អាមេរិកដាក់ថៃចូល «បញ្ជីតាមដានទីផ្សារជួញដូររូបិយប័ណ្ណ»

ទីក្រុងវ៉ាស៊ីតោន៖ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបញ្ជូលប្រទេសថៃ ទៅក្នុងបញ្ជីនៃក្រុមប្រទេស ដែលត្រូវបានស្ថិតក្រោមការឃ្លាំមើលគោលនយោបាយទីផ្សារជួញដូររូបិយបណ្ណបរទេស។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
អាមេរិកដាក់ថៃចូល «បញ្ជីតាមដានទីផ្សារជួញដូររូបិយប័ណ្ណ»

ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យគោលនយោបាយទីផ្សារជួញដូររូបិណ្ណបរទេស នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំង ការឡើងថ្លៃឬធ្លាក់ចុះនៃរូបិបណ្ណរបស់ប្រទេសនីមួយៗ ធៀបនឹងលុយដុល្លារ។ បើទោះបីជាមានការបង្កើតការត្រួតពិនិត្យនេះក៏ដោយ ក៏ក្រសួងហិរញ្ញវត្ថុអាមេរិក មិនបានចោទប្រកាន់ជាផ្លូវការ ចំពោះដៃគូពាណិជ្ជកម្មណាមួយ ថាអនុវត្តគោលនយោបាយទីផ្សារជួញដូររូបិយបណ្ណបរទេស មិនបានត្រឹមត្រូវនោះឡើយ។ ប៉ុន្តែថៃ ត្រូវបានគេកត់ឈ្មោះចូលបញ្ជីឃ្លាំមើលនៃក្រុមរូបិយប័ណ្ណប្រទេស ដែលតម្រូវឱ្យមានការតាមដានដិតដល់ជាពិសេស។

គួរបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុអាមេរិក បានកត់ប្រទេសចំនួន៩ផ្សេងទៀត ដែលបន្តស្ថិតក្នុងបញ្ជីនោះ គឺមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី វៀតណាម អាល្លឺម៉ង់ អៀរឡង់ និងស្វ៉ីស៕





ប្រភព៖ Reuters