ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០៥ករណីបន្ថែមទៀតហើយ

កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន ០៥ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៧១នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ២៧៤នាក់។

 
ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០៥ករណីបន្ថែមទៀតហើយ
ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០៥ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន​ ០៥ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៧១(ស្មើនឹង ៩៨,៩១% ធៀបនឹងចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុប ២៧៤នាក់) ក្នុងនោះមានស្រ្តី ៥៤នាក់ និងបុរស ២១៧នាក់។

សូមជម្រាបថា អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៣នាក់។

សូមរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

ប្រភព: ក្រសួងសុខាភិបាល