ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន អញ្ជើញជាអអិបតីក្នុងពិធីបើកសន្និបាតបូកសរុបទេសចរណ៍ឆ្នាំ២០២០-២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២-២០២៣

(ភ្នំពេញ)៖ នាព្រឹកថ្ងៃួអង្គារ៍ ទី១២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។

 
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន អញ្ជើញជាអអិបតីក្នុងពិធីបើកសន្និបាតបូកសរុបទេសចរណ៍ឆ្នាំ២០២០-២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២-២០២៣

អង្គសន្និបាតមានការចូលរួមដោយផ្ទាល់ពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើងទៅ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសូងស្ថាប័នពាក់ព័ន្ធ, អភិបាលរងរាជធានីខេត្ត, ផ្នែកឯកជន សមាគមក្នុងវិស័យទេសចតណ៍, និងប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត សរុបប្រមាណ ១៥០នាក់។

ទន្ទឹមនឹងនេះ ក្រសូងក៏បានរៀបចំសន្និបាតនេះតាមប្រព័ន្ធអនឡាញ (Zoom) សម្រាប់មន្ត្រីរាជការក្រសួងទេសចរណ៍ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានចុះក្រោម ដែលសរុបប្រមាណជាង ២០០នាក់។

ចំពោះកិច្ចដំណើរការ, សុន្ទរកថាបើក, របាយការណ៍សង្ខេប, បទបង្ហាញរបស់វាគ្មិន និងលទ្ធផលលំអិតនៃអង្គសន្និបាត ក្រសូងនឹងរាយការណ័ជាបន្តបន្ទាប់៕

ប្រភព​៖ ក្រសួងទេសចរណ៍