យន្តហោះពិសេសរបស់ប្រធានាធិបតីរុស្ស៊ី ដែលពោរពេញដោយប្រណិតភាព និងប្រព័ន្ធការពារកម្រិតខ្ពស់

ស្រដៀងគ្នានឹងយន្តហោះ Air Force One របស់ប្រធានាធិបតីសហរដ្ឋអាមេរិកដែរ យន្តហោះផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី ដែលមានម៉ូដែលចម្បងគឺ Ilyushin Il-96-300PU គឺជាកំពូលយន្តហោះដែលត្រូវបានកែច្នៃយ៉ាងពិសេស បង្ហាញពីឥទ្ធិពល កិត្យានុភាព និងបច្ចេកវិទ្យាយោធាឈានមុខគេលើមេឃ។

 
យន្តហោះពិសេសរបស់ប្រធានាធិបតីរុស្ស៊ី ដែលពោរពេញដោយប្រណិតភាព និងប្រព័ន្ធការពារកម្រិតខ្ពស់

យន្តហោះខ្នាតយក្សប្រភេទគ្រឿងម៉ាស៊ីន ៤នេះត្រូវបានគេប្រសិទ្ធនាមថា «វិមានក្រឹមឡាំង » (Flying Kremlin) ដោយសារវាមានសមត្ថភាពដើរតួជាមជ្ឈមណ្ឌលបញ្ជាការយោធាចល័តក្នុងករណីមានវិបត្តិ ឬសង្គ្រាម។
ខាងក្រោមនេះជាលក្ខណៈពិសេសលេចធ្លោរបស់យន្តហោះប្រធានាធិបតីរុស្ស៊ី៖
• ប្រព័ន្ធទំនាក់ទំនងលំដាប់ខ្ពស់៖ យន្តហោះនេះត្រូវបានបំពាក់ដោយប្រព័ន្ធទំនាក់ទំនងផ្កាយរណបកូដសម្ងាត់ (Encrypted Satellite) និងបណ្តាញវិទ្យុដែលមានសុវត្ថិភាពខ្ពស់ អាចឱ្យប្រធានាធិបតីធ្វើការទំនាក់ទំនង និងបញ្ជាផ្ទាល់ទៅកាន់វិមានក្រឹមឡាំង និងមេបញ្ជាការយោធាបានពីគ្រប់ទិសទីជុំវិញពិភពលោក។
• ប្រព័ន្ធសន្តិសុខកម្រិតយោធា៖ យន្តហោះនេះមានប្រព័ន្ធការពារខ្លួនប្រឆាំងនឹងមីស៊ីល ឧបករណ៍បន្លំរ៉ាដា (Radar Jamming) និងប្រព័ន្ធការពារការវាយប្រហារដោយរលកអេឡិចត្រូម៉ាញេទិក (EMP) ដែលកើតចេញពីការផ្ទុះអាវុធនុយក្លេអ៊ែរ។ លើសពីនេះ វាក៏ជាយន្តហោះចម្បាំងហោះហែហមការពារក្នុងបេសកកម្មសំខាន់ៗផងដែរ។
• ការរួមបញ្ចូលគ្នារវាងភាពប្រណិត និងមុខងារការងារ៖ ផ្ទៃខាងក្នុងត្រូវបានរចនាយ៉ាងស្កឹមស្កៃ បែបសិល្បៈរុស្ស៊ី ដោយមានបន្ទប់ធ្វើការផ្ទាល់ខ្លួនរបស់ប្រធានាធិបតី បន្ទប់ប្រជុំសម្ងាត់ កន្លែងសម្រាក កន្លែងទទួលភ្ញៀវ បន្ទប់ទឹកលំដាប់វីអាយភី (VIP) និងថែមទាំងមានបន្ទប់ហាត់ប្រាណ (Gym) ព្រមទាំងបន្ទប់សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រដែលមានគ្រូពេទ្យប្រចាំការថែមទៀតផង។
ការរចនា និងការបំពាក់គ្រឿងបរិក្ខារទាំងអស់នៅលើរថយន្តហោះ Ilyushin Il-96-300PU នេះ មិនត្រឹមតែផ្តល់នូវភាពងាយស្រួលដល់ថ្នាក់ដឹកនាំកំពូលក្នុងការបំពេញការងារ និងរៀបចំយុទ្ធសាស្ត្រក្នុងពេលហោះហើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីមោទនភាពជាតិ និងវិស្វកម្មអវកាសចរណ៍ផ្ទាល់ខ្លួនរបស់ប្រទេសរុស្ស៊ីនៅលើឆាកអន្តរជាតិផងដែរ៕

Inside the Russian Presidential Aircraft: Power, Prestige, and Purpose in  the Skies | SAFE FLY AVIATION

Russia revives retired aircraft amid airline fleet crisis

Putin's luxury presidential Il-96 aircraft lands for Trump summit

Aircraft No. 1: The airplane Putin flies on (PHOTOS) - Russia Beyond

File:Aeroflot Ilyushin Il-96-300 cockpit Petrov.jpg - Wikimedia Commons

ប្រភព៖Safely Aviation