[COVID-19] កម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ០៨ករណីបន្ថែមទៀតហើយ
កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០៨ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២១០នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៤៣នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៦ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០៨ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២១០នាក់ក្នុងនោះមានស្រី៤៦នាក់ និងបុរស ១៦៤នាក់។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៣៣នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល