អ៊ីរ៉ង់ផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រទៅព្យាបាលអ្នករបួសនៅប្រទេសលីបង់

ឌូបៃ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ត្រៀមបញ្ជូនជំនួយវេជ្ជសាស្ត្រទៅកាន់ប្រទេសលីបង់ និងដើម្បីព្យាបាលអ្នករងរបួសក្នុងឧប្បទ្ទហេតុនៅទីក្រុងបេរូត ដែលពិភពលោកកំពុងតាមដាន។

 
អ៊ីរ៉ង់ផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រទៅព្យាបាលអ្នករបួសនៅប្រទេសលីបង់
អ៊ីរ៉ង់ផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រទៅព្យាបាលអ្នករបួសនៅប្រទេសលីបង់

ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី (Hassan Rouhani) បានប្រាប់ទូរទស្សន៏ជាតិថា អ៊ីរ៉ង់ត្រៀមបញ្ជូនជំនួយវេជ្ជបណ្ឌិតទៅកាន់ប្រទេសលីបង់ ព្រមទាំងផ្តល់ការព្យាបាលដល់អ្នករងរបួស និងជំនួយវេជ្ជសាស្រ្តចាំបាច់ផ្សេងទៀតផងដែរ។ ម៉្យាងទៀត លោកក៏មានប្រសាសន៍លើកទឹកចិត្តដល់ប្រទេសលីបង់ ថា "អ៊ីរ៉ង់សង្ឃឹមថា កាលៈទេសៈនៃឧប្បត្តិហេតុនេះ នឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗ ហើយសន្តិភាពនឹងវិលត្រឡប់មកទីក្រុងបេរូតដូចដើម"។

 

ប្រភព៖ Reuters ប្រែសម្រួល៖ កង ស្រីលីន