ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងឯកឧត្តម Olivier Becht អញ្ជើញជាអធិបតី ពិធីក្រុងពលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្ម ក្នុងសង្រ្គាមលោកលើកទី១
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម Olivier Becht រដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស អញ្ជើញជាអធិបតីភាព ពិធីក្រុងពលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញ «វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្ម ក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨» នៅសួនមុខស្ថានទូតបារាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
ប្រភព៖ ក្រសួងព័ត៌មាន