រុស្ស៊ីបញ្ជូនយន្តហោះជំនួយ៥គ្រឿង និងពេទ្យជាច្រើនទៅលីបង់
ម៉ូស្គូ៖ រដ្ឋាភិបាលរុស្ស៊ីកំពុងតែបញ្ជូនយន្តហោះពេទ្យចំនួន៥ គ្រឿង និងក្រុមគ្រូពេទ្យជំនាញទៅកាន់ទីក្រុងបេរូត ដើម្បីជួយដល់ប្រទេសលីបង់ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើក។ នេះបើតាមការចុះផ្សាយរបស់ទី ភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
មិនតែប៉ុណ្ណោះ ក្រសួងសង្រ្គោះបន្ទាន់របស់រុស្ស៊ីបានឲ្យដឹងទៀតថា ពួកគេនឹងបញ្ជូនក្រុមស៊ើបការណ៍ជំនាញទៅក្នុង ប្រតិបត្តិការនេះ ព្រមទាំងផ្នែកពិសោធន៍ដើម្បីជួយសម្រួលដល់ប្រទេសលីបង់ក្នុងករណីវីរុសកូវីដ១៩ទៀតផង។
សូមជម្រាបផងដែរថា អ្នកស្លាប់ដោយសារការផ្ទុះនៅបេរូត កើនឡើងដល់១០០នាក់ហើយ។
ប្រភព៖ CNN ប្រែសម្រួល៖ កង ស្រីលីន