ដូណាល់ត្រាំសង្ស័យថា ការផ្ទុះដ៏កក្រើកនៅបេរូតអាចជាករណីបំផ្ទុះគ្រាប់បែក

វ៉ាស៊ីនតោន៖ បន្ទាប់ពីមានករណីផ្ទុះដ៏កក្រើកនៅក្នុងទីក្រុងបេរូតនាថ្ងៃអង្គារ ទី០៤ ខែសីហាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា វាទំនងជាការលួចបំផ្ទុះគ្រាប់បែក។

 
ដូណាល់ត្រាំសង្ស័យថា ការផ្ទុះដ៏កក្រើកនៅបេរូតអាចជាករណីបំផ្ទុះគ្រាប់បែក
ដូណាល់ត្រាំសង្ស័យថា ការផ្ទុះដ៏កក្រើកនៅបេរូតអាចជាករណីបំផ្ទុះគ្រាប់បែក

ដូណាល់ ត្រាំំ បានថ្លែងនៅក្នុងសន្នីសិទសារព័ត៌មានមួយនៅសេតវិមាន អំពីករណីផ្ទុះនេះថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជួយដល់ប្រទេសលីបង់។ លោក និងឧត្តមសេនីយ៍អាមេរិកមួយចំនួន ទៀតមានអារម្មណ៍ថា ការផ្ទុះនេះមិនមែនជាគ្រោះថ្នាក់ចៃដន្យនោះ វាហាក់ដូចជា គ្រាប់បែកមួយប្រភេទត្រូវបានគេបំផ្ទុះ ទោះបីប្រធានាធិបតីលីបង់ បាននិយាយថា វាអាចបណ្តាលមកពីសារធាតុគីមីដែលផ្ទុកក្នុងឃ្លាំងអស់រយៈពេលជាង ៦ឆ្នាំ ក៏ដោយ។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះគេមិនដឹងច្បាស់ពីដើមហេតុនៅឡើយទេ ប៉ុន្តែប្រធានាធិបតីលីបង់បេ្តជ្ញាថា នឹងតាមរកជនបង្កហេតុមកដាក់ទោសឲ្យបានដាច់ខាត។

 

ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន