រកឃើញអ្នកស្លាប់យ៉ាងតិច៧៨នាក់ និងរាប់ពាន់នាក់ទៀតរងរបួស ក្នុងការផ្ទុះដ៏កក្រើកនៅប្រទេសលីបង់

លីបង់៖ ករណីផ្ទុះដ៏ធំមួយកើតឡើងនៅកណ្តាលទីក្រុងបេរូត នៅថ្ងៃអង្គារ ទី០៤ ខែសីហា បានសម្លាប់មនុស្សយ៉ាងតិច ៧៨នាក់ និងរងរបួសជិត៤ពាន់នាក់។

 
រកឃើញអ្នកស្លាប់យ៉ាងតិច៧៨នាក់ និងរាប់ពាន់នាក់ទៀតរងរបួស ក្នុងការផ្ទុះដ៏កក្រើកនៅប្រទេសលីបង់

ក្រុមមន្ត្រីលីបង់ក៏បាននិយាយថា ការផ្ទុះកើតចេញពីឃ្លាំងស្តុកសារធាតុដែលអាចឆាបឆេះ បានរក្សាទុកក្នុងឃ្លាំងនោះរយៈពេលជាង៦ឆ្នាំមកហើយ។

ប្រធានាធិបតីប្រទេសលីបង់លោក មីឈែល អោន (Michael Aoun) បានឲ្យដឹងថា សារធាតុអាម៉ូញ៉ូមនីត្រាត ២,៧៥០តោន បានស្តុកទុកដោយគ្មានលក្ខណៈត្រឹមត្រូវក្នុងឃ្លាំងដែលបានផ្ទុះនោះ។ លោក
ក៏បានកោះហៅគណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃពុធនេះ ហើយនឹងដាក់ប្រទេសលីបង់ក្នុង គ្រាអាសន្នទៀតផង។

សូមជម្រាបផងដែរថា មកទល់ពេលនេះអាជ្ញាធរលីបង់មិនដឹងពីមូលហេតុពិតប្រាកដ ដែលបង្កឲ្យមានការផ្ទុះនៅឡើយទេ ប៉ុន្តែពួកគេកំពុងបើកការស្រាវជ្រាវស្វែងរកមូលហេតុ ឬជនដែលបង្កឲ្យមានឧប្បទ្ទហេតុនេះ។

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ