អុីរ៉ង់ដកខ្លួនពីកិច្ចចរចាសន្តិភាព និងត្រៀមលក្ខណៈសងសឹកអាមេរិក
ក្តីសង្ឃឹមសម្រាប់សន្តិភាពនៅតំបន់មជ្ឈិមបូព៌ាបានរលាយសាបសូន្យមួយរំពេចនៅថ្ងៃនេះ បន្ទាប់ពីកិច្ចចរចាឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអុីរ៉ង់ បានបាក់បែកគ្នាទាំងស្រុង។
ស្ថានការណ៍បានប្រែប្រួលយ៉ាងឆាប់រហ័ស ក្រោយពេលអាមេរិកបានប្រើប្រាស់កម្លាំងយោធារឹបអូសនាវាដឹកទំនិញរបស់អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ។
យោងតាមការរាយការណ៍ផ្ទាល់ពីសមរភូមិ និងប្រភពការទូត អ៊ីរ៉ង់បានប្រកាសជាផ្លូវការនូវការបដិសេធមិនវិលត្រឡប់ទៅរកតុចរចានៅក្នុងប្រទេសប៉ាគីស្ថានវិញឡើយ។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈប្រយុទ្ធកម្រិតខ្ពស់បំផុត ដោយចាត់ទុកការបាញ់ប្រហារលើនាវា Touska ថាជាការប្រកាសសង្គ្រាមដោយផ្ទាល់ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា នឹងបន្តអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹកឱ្យកាន់តែតឹងរ៉ឹងបន្ថែមទៀត ដើម្បីកាត់ផ្តាច់ប្រភពចំណូលរបស់អ៊ីរ៉ង់។ ការប្រឈមមុខដាក់គ្នានេះ បានធ្វើឱ្យច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់ ក្លាយជាតំបន់គ្រោះថ្នាក់បំផុតសម្រាប់នាវាដឹកជញ្ជូនអន្តរជាតិ។
សូមជម្រាបថា វិបត្តិនេះបានជះឥទ្ធិពលភ្លាមៗដល់សេដ្ឋកិច្ចពិភពលោក ដោយតម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងពេលដ៏ខ្លី៕

ប្រភព៖CNA


















