គីមជុងអ៊ុន សុំទោសកូរ៉េខាងត្បូងចំពោះការបាញ់សម្លាប់មន្ត្រីម្នាក់របស់កូរ៉េខាងត្បូង

សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា កូរ៉េខាងជើងសម្តែងការសោកស្តាយ ដែលសម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ដែលបានបាត់ខ្លួនដោយសារតែវាជាវិធានការការពារវីរុសកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

 
គីមជុងអ៊ុន សុំទោសកូរ៉េខាងត្បូងចំពោះការបាញ់សម្លាប់មន្ត្រីម្នាក់របស់កូរ៉េខាងត្បូង

ក្រោយពីលឺមន្ត្រីកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបាញ់សម្លាប់ ថែមទាំងដុតមន្ត្រីកូរ៉េខាងត្បូងម្នាក់ចោល នាយកដ្ឋានជួរមុខរបស់កូរ៉េខាងជើងបានផ្ញើលិខិតសុំការអភ័យទោសមួយទៅកាន់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន (Moon Jae-in)។

មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានសរសេរនៅក្នុងលិខិតថា លោកពិតជាសោកស្តាយ និងសូមអភ័យទោសចំពោះហេតុការណ៏ដែលបានកើតឡើង។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ កូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងថា បានបាញ់សម្លាប់មន្ត្រីជលផលម្នាក់របស់ខ្លួន ព្រមទាំងដុតសាកសពមន្ត្រីនោះចោល ហើយកូរ៉េខាងត្បូងក៏បានទាមទារឲ្យទីក្រុងព្យុងយ៉ាងចេញមុខបកស្រាយលើបញ្ហានេះ និងដាក់ទោសធ្ងន់ដល់អ្នកដែលប្រព្រឹត្តិអំពើដ៏សាហាវនេះថែមទៀត។

យ៉ាងណាមិញ ក្នុងសំបុត្រអភ័យទោស ដែលកូរ៉េខាងជើងទើបតែផ្ញើទៅឲ្យកូរ៉េខាងត្បុងបានឲ្យដឹងថា ពួកគេបានសម្លាប់មន្ត្រីម្នាក់នោះពិតមែន ប៉ុន្តែពួកគេមិនបានដុតខ្លួនប្រាណរបស់មន្ត្រីនោះទេ គេគ្រាន់តែដុតឧបករណ៏បណ្តែតទឹកដែលមន្ត្រីជលផលកូរ៉េខាងត្បូងរូបនោះប្រើប្រាស់ដើម្បីព្យាយាមរត់គេចខ្លួនតែប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ៖

 

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ