ចំនួនអ្នកគ្មានការងារធ្វើនៅចក្រភពអង់គ្លេសអាចនឹងកើនឡើងលើសពីការព្យាករណ៍
ទីក្រុងឡុងដ៍៖ សមាជិកនៃគណៈកម្មាធិការគោលការរូបិយវត្ថុរបស់ធនាគារអង់គ្លេសមួយរូបបានអះអាងថា ភាពអត់ការងារនៅចក្រភពអង់គ្លេសអាចនឹងហក់ឡើងខ្ពស់ជាងការព្យាករណ៍នៅពេលបច្ចុប្បន្ន ស្របពេលវិបត្តិជំងឺរាតត្បាតនៅតែបន្តវាយប្រហារទីផ្សារការងារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្តាហ៍នេះ លោកក៏បានព្រមានថា អត្រាគ្មានការងារធ្វើអាចកើនឡើងលើសពីការរំពឹងទុករបស់ធនាគារដល់ទៅ ៧,៥% ឯណោះ ហើយពលករ ដែលឈប់
សម្រាកដោយគ្មានប្រាក់ខែជាង២លាននាក់ក៏មិនប្រាកដថា បានត្រឡប់ចូលធ្វើការវិញបានទាំងអស់ឡើយ។
ម្យ៉ាងទៀត លោកក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីជាអត្រានៃភាពអត់ការងារធ្វើកំពុងកើនឡើងក្នុងកម្រិតល្មមនៅពេលបច្ចុប្បន្ន ក៏វានៅជាបញ្ហាប្រឈមមួយក្នុងការវាយតម្លៃអត្រានៃចំនួនអ្នកគ្មានការងារធ្វើឲ្យបានច្បាស់លាស់ស្របពេលវីរុសកូវីដ១៩ កំពុងតែវាយប្រហារលើវិស័យសេដ្ឋកិច្ចផងនោះ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ BBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ