ឧទ្ធម្ភាគចក្រចម្បាំងអាមេរិកមួយគ្រឿងត្រូវបានគេលបបាញ់
វ៉ាស៊ីនតោន៖ ឧទ្ធម្ភាគចក្រចម្បាំងរបស់អាមេរិកមួយគ្រឿងត្រូវបានគេបាញ់ប្រហារខណៈពេលហោះឆ្លងកាត់រដ្ឋ វឺជីនៀ (Virginia) នៃសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទកន្លងទៅ បណ្តាលឲ្យសមាជិកមួយរូបរងរបួស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងព្រលានយន្តហោះបានឲ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅពេលឧទ្ធម្ភាគចក្រចម្បាំងប្រភេទ UH-1N Huey ហោះចេញប្រហែល៣០០ ម៉ែត្រ ពីដីបានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ភាគពាយព្យនៃអាកាសយានដ្ឋានតំបន់មេណាសាស់ (Manassas) នៃភាគខាងជើងរដ្ឋវឺជីនៀ ដែលបង្ខំឲ្យឧទ្ធម្ភាគចក្រចុះចតជាបន្ទាន់។
យ៉ាងណាមិញ គេមិនរកឃើញជនបង្កនៅឡើយទេ ហើយអង្គភាពស៊ើបអង្កេតនៃកងកម្លាំងអាកាស និងការិយាល័យសហព័ន្ធស៊ើបអង្កេត ឬ FBI កំពុងដុតដៃដុតជើងស៊ើបអង្កេតជុំវិញករណីនេះផងដែរ៕
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ