Xavi ទម្លាយថា Barca ចូលចែចូវដែរ តែខ្លួនបដិសេធវិញ
លោក Xavi Hernendez គ្រូបង្គោលក្លឹបកាតារ Al Sadd បានទម្លាយឲ្យដឹងថា ខាងក្លឹប Barcelona មកទាក់ទងលោកមកធ្វើជាគ្រូបង្គោល ប៉ុន្តែលោកទាត់ចោលសំណើនេះវិញ ដោយសារតែលោកហាក់មិនទាន់ត្រៀមលក្ខណៈ

លោក Xavi Hernendez គ្រូបង្គោលក្លឹបកាតារ Al Sadd បានទម្លាយឲ្យដឹងថា ខាងក្លឹប Barcelona មកទាក់ទងលោកមកធ្វើជាគ្រូបង្គោល ប៉ុន្តែលោកទាត់ចោលសំណើនេះវិញ ដោយសារតែលោកហាក់មិនទាន់ត្រៀមលក្ខណៈរួចរាល់។លោកបានលើកឡើងថា៖ ” ប្រាកដណាស់ ខ្ញុំបានទទួលសំណើរបស់ក្លឹប Barcelona ដែរ ពេលជួបគ្នាជាមួយ Eric Abidal និង Oscar Grau តែខ្ញុំមិនទទួលយក ” ។
លោកបានបន្តថា៖ ” វាលឿនពេកក្នុងការដឹកនាំ Barcelona ប៉ុន្តែវានៅតែជាសុបិនរបស់ខ្ញុំក្នុងការដឹកនាំក្លឹបកាតាឡាន់មួយនេះ ” ។
Xavi ក៏បានព្រលយទៀតថា សំណើរបស់ក្លឹបចាស់របស់លោក ធ្វើឲ្យបាត់បង់ការផ្ដោតអារម្មណ៍លើការងារក្លឹបក្នុងពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ ក្លឹប Barcelona ក៏តែងតាំងលោក Quique Setien ដែលជាអតីតគ្រូបង្គោលក្លឹប Real Betis៕