អាសូរ ឡោម លក្ខិណា! ស្វាមីនាងជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ព្រឹកមិញនេះ
តារាសម្ដែង ឡោម លក្ខិណា និងក្រុមគ្រួសារបាន និងកំពុងមានទុក្ខជាទម្ងន់ ដោយស្វាមីរបស់នាងលោក PISETH PA បានជួបគ្រោះថ្នាក់ចរាចរណ៍
តារាសម្ដែង ឡោម លក្ខិណា និងក្រុមគ្រួសារបាន និងកំពុងមានទុក្ខជាទម្ងន់ ដោយស្វាមីរបស់នាងលោក PISETH PA បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅព្រឹកថ្ងៃទី ១៦ មករា ២០២០នេះ។
លក្ខិណា បានបញ្ចេញសារនេះនៅលើបណ្ដាញសង្គមពីគ្រោះថ្នាក់របស់ស្វាមីរបស់ ជូនទៅដល់មិត្តភ័ក្ដិសាច់ញាតិទាំងអស់ ដោយពិធីបុណ្យសពនឹងប្រព្រឹត្តទៅវត្តក្រាំងធ្នង់។ “សូមបងទៅកាន់ទីស្ងប់សុខរឿងកូនបងកុំបារម្ភ អូននឹងមើលថែកូនអោយល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញើអីអូនមួយម៉ាត់”។ លក្ខិណា ថ្លែង។ នៅពេលនេះ មិត្តភ័ក្ដិជិតឆ្ងាយ បាន និងកំពុងផ្ញើសារចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់ស្វាមីរបស់នាង។
តាមព័ត៌មាន ចំពោះការបាត់បង់ជីវិតរបស់ស្វាមីរបស់តារាសម្ដែងខាងលើ គឺហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។គ្រោះថ្នាក់នេះ កើតឡើងដោយការបុកគ្នារវាងរថយន្តព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ(2AQ-9139)បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង។ រថយន្តនេះ បានបើកបរក្នុងល្បឿនលឿន ហើយមិនដឹងយ៉ាងម៉េច បានរេចង្កូតជ្រុលទៅបុកជាមួយរថយន្តកូរ៉េ១តោនកន្លះពាក់ស្លាកលេខ(ភ្នំពេញ 2AK-7485)បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង។ហេតុការណ៍ខាងលើ បានបណ្ដាលឲ្យភាគីខាងម្ចាស់រថយន្តព្រូសបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំដូចគ្នា៕ អ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ ក្រោយមកបានដឹងថាមានឈ្មោះ ប៉ា ចាន់ពិសិទ្ធ អាយុ ៣៣ឆ្នាំ មុខរបរជាអ្នកកួកជេរថយន្តស្នាក់នៅក្នុងបុរីឈូកវ៉ា១ ក្នុងសង្កាត់កាតាប២ ខណ្ឌពោធិ៍សែនជ័យ និងត្រូវជាស្វាមីមិនទាន់រៀបការរបស់តារាសម្ដែង ឡោម លក្ខិណា៕