Solskjaer ប្រកាសពីសមាសភាពប្រធានក្រុមថ្មី ជំនួស Young ក្រោយមានអនាគតស្រពិចស្រពិល
លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United នៅក្នុងថ្ងៃនេះដែរ បានប្រកាសថា ខ្សែការពារអង់គ្លេស Harry Maguire

លោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Manchester United នៅក្នុងថ្ងៃនេះដែរ បានប្រកាសថា ខ្សែការពារអង់គ្លេស Harry Maguire នឹងក្លាយជាប្រធានក្រុមទី១ ជំនួសខ្សែការពារស្លាប Ashley Young។លោក Ole បាននិយាយថា៖ ” Harry កំពុងតែពាក់ស្លាកប្រធានក្រុម ហើយនឹងពាក់រហូត។ ខ្ញុំមិនភ្ញាក់ផ្អើលទេ តែខ្ញុំពេញចិត្តនឹងសមត្ថភាពក្នុងការដឹកនាំរបស់គេទេ ” ។
លោកបានបន្តថា៖ ” […] គេជាផ្នែកមួយក្នុងក្រុម ដែលមានវ័យក្មេងៗនេះ។ Young, De Gea និង Rashford សុទ្ធតែធ្លាប់ពាក់ហើយ ដូច្នេះពេលនេះចាប់ផ្ដើមដល់ពេលរបស់ Maguire ហើយ ” ។
ខ្សែការពារ Maguire ទើបតែមកដល់ក្លឹប Manchester United នៅឆ្នាំ២០១៩នេះ ដោយបានលេងបាន ២២ប្រកួតហើយ។ ចំពោះ Young វិញ ត្រូវបានល្ហិចល្ហៀងថា ព្រមព្រៀងផ្លាស់ទៅកាន់ក្លឹបអ៊ីតាលី Inter Milan៕