តើអុីរ៉ង់នឹងសម្រេចចិត្តចុះចាញ់ដើម្បីដោះដូរនឹងកិច្ចព្រមព្រៀងថ្មី ឬសុខចិត្តប្រឈមមុខនឹងការបំផ្លិចបំផ្លាញតាមការព្រមានរបស់លោក ត្រាំ?
មានការទម្លាយព័ត៌មានអំពីកិច្ចសន្ទនាផ្ទាល់មាត់ដ៏តានតឹងបំផុតរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងអ្នកយកព័ត៌មានជាន់ខ្ពស់ Trey Yingst នៅព្រឹកថ្ងៃចន្ទនេះ។
យោងតាមការរៀបរាប់របស់លោក Trey Yingst លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗអំពីគោលហៅទូរស័ព្ទថា៖ "ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមធ្វើកិច្ចព្រមព្រៀងឱ្យបានឆាប់រហ័សនោះទេ លោកកំពុងពិចារណាវាយកម្ទេចអ្វីៗគ្រប់យ៉ាងចោល និងចូលកាន់កាប់ប្រភពប្រេងទាំងស្រុងតែម្តង"។
នេះគឺជាការព្រមានកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលបង្ហាញថា៖
1.ការអត់ធ្មត់បានអស់ហើយ៖ សហរដ្ឋអាមេរិកនឹងមិនបន្តការចរចាអូសបន្លាយពេលយូរជាមួយទីក្រុងតេអេរ៉ង់ទៀតនោះទេ។
2.គោលដៅសេដ្ឋកិច្ច៖ យុទ្ធសាស្ត្រកាន់កាប់ប្រេងគឺជាការវាយប្រហារចំចំណុចស្លាប់នៃសេដ្ឋកិច្ចអ៊ីរ៉ង់ ដែលអាចធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពវឹកវរទាំងស្រុង។
3.សម្ពាធយោធា៖ ពាក្យថា វាយកម្ទេចអ្វីៗគ្រប់យ៉ាង សំដៅលើការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធយោធា និងមជ្ឈមណ្ឌលបញ្ជាការដ្ឋានរបស់អ៊ីរ៉ង់។
ការទម្លាយព័ត៌មាននេះ កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានបដិសេធឱសានវាទថ្ងៃអង្គាររបស់លោក ត្រាំ ជុំវិញការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ស្ថានការណ៍នេះបានធ្វើឱ្យទីផ្សារថាមពលសកលមានការប្រែប្រួលយ៉ាងខ្លាំង ខណៈដែលបណ្តាប្រទេសមហាអំណាចផ្សេងទៀត កំពុងព្យាយាមអន្តរាគមន៍ដើម្បីបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំ៕

ប្រភព៖Fox News


















