បារាំងរិះគន់អាមេរិក និងអុីស្រាអែលយ៉ាងខ្លាំងជុំវិញការវាយប្រហារលើអុីរ៉ង់

សង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានចេញមុខរិះគន់យ៉ាងធ្ងន់ៗទៅលើសហរដ្ឋអាមេរិក និងអុិីស្រាអែល ចំពោះការសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាវាយប្រហារលើប្រទេសអុីរ៉ង់។

 
បារាំងរិះគន់អាមេរិក និងអុីស្រាអែលយ៉ាងខ្លាំងជុំវិញការវាយប្រហារលើអុីរ៉ង់

ក្នុងអំឡុងពេលទស្សនកិច្ចនៅសកលវិទ្យាល័យ Yonsei ក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក Macron បានព្រមានថា ការសម្រេចចិត្តទម្លាក់គ្រាប់បែកលើប្រទេសមួយ ដោយគ្រាន់តែ មិនពេញចិត្តនឹងរបបដឹកនាំ របស់ប្រទេសនោះ គឺជាការបើកនូវ ប្រអប់ Pandora" (Pandora’s Box) ដ៏គ្រោះថ្នាក់បំផុតសម្រាប់សណ្តាប់ធ្នាប់អន្តរជាតិ។
លោក Macron បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣៖
១. ភាពមិនស្របច្បាប់៖ លោកបានហៅការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលថាជាសកម្មភាព "នៅក្រៅក្របខ័ណ្ឌច្បាប់អន្តរជាតិ"។
២. បរាជ័យនៃយុទ្ធសាស្ត្រ៖ លោកជឿជាក់ថា ការផ្លាស់ប្តូររបបនយោបាយ ឬការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនអាចសម្រេចបានតាមរយៈ "ការទម្លាក់គ្រាប់បែកតែមួយមុខ" នោះឡើយ។
៣. ការប្រកាន់ស្តង់ដារពីរ៖ លោកបានរិះគន់ប្រទេសមហាអំណាចដែលធ្លាប់តែលើកស្ទួយច្បាប់អន្តរជាតិ បែរជាមកបំផ្លាញច្បាប់ទាំងនោះដោយខ្លួនឯង ដែលធ្វើឱ្យពិភពលោកបាត់បង់ទំនុកចិត្ត និងបង្កឱ្យមានអស្ថិរភាពកាន់តែខ្លាំង។
ជាមួយគ្នានេះ បារាំងបានប្រកាសជំហរ "អព្យាក្រឹត" ដោយមិនចូលរួមក្នុងប្រតិបត្តិការយោធានេះឡើយ ហើយថែមទាំងបានហាមឃាត់មិនឱ្យយន្តហោះដឹកសម្ភារៈយោធាដែលពាក់ព័ន្ធនឹងជម្លោះនេះ ហោះកាត់ដែនអាកាសរបស់ខ្លួនទៀតផង។ សកម្មភាពនេះបានធ្វើឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង និងបានហៅបារាំងថាជាប្រទេស "ដែលមិនផ្តល់កិច្ចសហប្រតិបត្តិការ"។
សូមជម្រាបថា ជំនួសឱ្យការប្រើប្រាស់អាវុធ លោក Macron កំពុងកៀងគរប្រទេសសម្ព័ន្ធមិត្ត ដើម្បីបង្កើត "បេសកកម្មសន្តិភាព" ក្នុងគោលបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ តាមរយៈការចរចា និងយន្តការកាត់បន្ថយជម្លោះជាមួយអ៊ីរ៉ង់ដោយផ្ទាល់៕

Macron Warns Iran's Nuclear Program Close to Point of No Return - Bloomberg

ប្រភព៖Republic