[មានវីដេអូខាងក្រោម] អបអរសាទរលោក ជុំ ស៊ីថា ដែលភរិយាសំរាលកូនភ្លោះទាំងបីនាក់បានដោយសុវត្ថិភាព

អតីតតារាសម្ដែងនឹងបង្ហាញម៉ូតលោក ជុំ ស៊ីថា ពេលនេះមានការសប្បាយចិត្តជាខ្លាំងក្រោយភរិយារបស់លោកបានសំរាកនៅក្នុងមន្ទីពេទ្យឯកជនខេម៉ាអស់រយៈពេល២០ថ្ងៃដើម្បីរង់ចាំថ្ងៃសំរាលកូនភ្លោះទាំងបីរបស់លោក។

 
[មានវីដេអូខាងក្រោម] អបអរសាទរលោក ជុំ ស៊ីថា ដែលភរិយាសំរាលកូនភ្លោះទាំងបីនាក់បានដោយសុវត្ថិភាព
[មានវីដេអូខាងក្រោម] អបអរសាទរលោក ជុំ ស៊ីថា ដែលភរិយាសំរាលកូនភ្លោះទាំងបីនាក់បានដោយសុវត្ថិភាព
[មានវីដេអូខាងក្រោម] អបអរសាទរលោក ជុំ ស៊ីថា ដែលភរិយាសំរាលកូនភ្លោះទាំងបីនាក់បានដោយសុវត្ថិភាព
[មានវីដេអូខាងក្រោម] អបអរសាទរលោក ជុំ ស៊ីថា ដែលភរិយាសំរាលកូនភ្លោះទាំងបីនាក់បានដោយសុវត្ថិភាព

ពេលនេះភរិយារបស់លោកបានសំរាលកូនភ្លោះទាំងបីប្រកបដោយសុវត្ថិភាពនឹងសុខភាពល្អទាំងម្ដាយនឹងកូនៗដោយកូនភ្លោះទាំងបីនោះ ទី១ជាកូនប្រុស ទី២ជាកូនស្រី នឹងទី៣ជាកូនប្រុស នេះបើតាមការសរសេរសារបង្ហោះអមនឹងរូបភាពរូបលោកនឹងភរិយាព្រមទាំងកូនភ្លោះទាំងបីថា២២.១២.២០២០ កូនភ្លោះទាំង៣នាក់របស់ខ្ញុំកើតហើយ អរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការជូនពរដ៏មានតម្លៃដល់កូនៗនឹងប្រពន្ធរបស់ខ្ញុំ។

គួរបញ្ជាក់ផងដែរថារូបលោកជុំ ស៊ីថា នឹងភរិយា បានមានកូនប្រុសម្នាក់នឹងកូនស្រីម្នាក់រួចទៅហើយខណៈមុនពេលមានកូនភ្លោះទាំងបីនាក់នេះ គិតមកទល់ពេលនេះរូបលោកនឹងភរិយាមានកូនសរុបគឺ៥នាក់ក្នុងនោះមានប្រុស៣នាក់នឹងស្រី២នាក់។ សូមជម្រាបថាភរិយារបស់លោក ជុំ ស៊ីថាដែលមានឈ្មោះថា សាង មេត្តា គឺជាអនិកជនខ្មែររស់នៅឯក្រៅប្រទេសអស់រយៈពេលជិត២០ឆ្នាំកន្លងមកហើយ ហើយអ្នកនាងទើបនឹងមករស់នៅក្នុងស្រុកខ្មែរវិញបាន៣ទៅ៤ឆ្នាំនេះ៕

 

សូមទស្សនាវីដេអូខាងក្រោម :

ប្រភព : Chum Sitha