មនុស្ស ១០ នាក់បានស្លាប់ ដោយសារភ្លើងឆេះអគារនៅប្រទេសអេស្ប៉ាញ

មានហេតុការណ៍ភ្លើងឆេះមួយ យ៉ាងហោចណាស់មានមនុស្ស ១០ នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារចំនួនពីរនៅក្នុងទីក្រុងកំពង់ផែនៃទីក្រុង Valencia ភាគខាងកើតនៃប្រទេសអេស្ប៉ាញ។

 
មនុស្ស ១០ នាក់បានស្លាប់ ដោយសារភ្លើងឆេះអគារនៅប្រទេសអេស្ប៉ាញ

 អគ្គីភ័យឆាបឆេះនេះ បានចាប់ផ្តើមនៅក្នុងអគារកម្ពស់ ១៤ ជាន់នៅកណ្តាលទីក្រុងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែ កុម្ភៈ ឆ្នាំ ២០២៤ និងក្រោយមកបានរាលដាលដល់អគារដែលនៅជាប់គ្នា ឆាបឆេះបន្ត បង្កជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ដែលបានបញ្ចេញផ្សែងខ្មៅងងឹតទៅលើមេឃ។ អភិបាលក្រុង Valencia និងអ្នកគ្រប់គ្រងក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រថាចំនួនអ្នកស្លាប់ ប្រហែលពី ៤ ទៅ ១០ នាក់ក្នុងហេតុការណ៍នោះ។

លោក Pilar Bernabe តំណាងរដ្ឋាភិបាលប្រចាំតំបន់ Valencia បានប្រាប់អ្នកយកព័ត៌មានថា យើងអាចបញ្ជាក់បានថា បន្ទាប់ពីការត្រួតពិនិត្យលើកដំបូង ប៉ូលីសធ្វើកោសល្យវិច្ច័យបានរកឃើញអ្នកស្លាប់ចំនួន ១០ នាក់

ប្រភពព័ត៌មាន៖ Aljazeera