ចិនបាញ់ផ្កាយរណបចំនួន៩ពីសមុទ្រទៅលើផ្ទៃអាកាសដោយជោគជ័យ
ឈីងតាវ៖ ចិនទទួលជោគជ័យក្នុងការបញ្ជូនផ្កាយរណបចំនួន៩ ពីសមុទ្រលឿងទៅលើផ្ទៃអាកាសនៅថ្ងៃអង្គារនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ផ្កាយរណបទាំង៩នេះ គឺស្ថិតនៅក្នុងក្រុមផ្កាយរណប ជីលីន១ (Jilin-1) និងកៅហ្វិន ០៣-១ (Gaofen 03-1) ហើយត្រូវបានបាញ់ចេញដោយគ្រាប់រ៉ុក្កែត Long March-11 នៅកណ្តាលផ្ទៃសមុទ្រ។
សូមជម្រាបថា ដោយសារតែបានបាត់ផ្កាយរណបដែលមានសមត្ថភាពខ្ពស់របស់ខ្លួនកាលពី៣ថ្ងៃមុន ទើបចិនបង្ហោះផ្កាយរណបទាំង៩នេះផងដែរ៕
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ