ក្រសួងសុខាភិបាល បន្តអំពាវនាវចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីអាយុ ៦ឆ្នាំឡើងទាំងអស់សូមរួសរាន់ទៅចាក់!

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើងក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារអាយុ ៥ឆ្នាំនាថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១។

 
ក្រសួងសុខាភិបាល បន្តអំពាវនាវចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីអាយុ ៦ឆ្នាំឡើងទាំងអស់សូមរួសរាន់ទៅចាក់!

យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើងក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារអាយុ ៥ឆ្នាំនាថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១ គ.វ.ក-១៩ សូមធ្វើការអំពាវនាវចំពោះអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីអាយុ ៦ឆ្នាំឡើងទាំងអស់ សូមរួសរាន់ទៅចាក់ស្ម័គ្រចិត្តទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព(មូលដ្ឋានសុខាភិបាលសាធារណ: ) ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូនឲ្យបានគ្រប់ៗគ្នា ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារស្នាក់នៅ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ដោយមិនចាំបាច់មានការបញ្ជាក់លិខិតស្នាមអ្វីផ្សេងៗទៀតឡើយ ទោះបីជាបងប្អូនអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ណាក៏ដោយ៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងសុខាភិបាល