[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០១ករណីខណ:ករណីជាសះស្បើយ ០១ករណីបន្ថែមទៀតហើយ
នៅថ្ងៃនេះកម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០១ករណីខណ:រកឃើញករណីឆ្លងថ្មី ០១ករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៧៧នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៨២នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៩ ខែ តុលាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ ០១ករណីទៀតហើយ ខណ:រកឃើញករណីឆ្លងថ្មី ០១ករណីនៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៨២នាក់ក្នុងនោះមានស្រ្តី ៥៦នាក់និងបុរស ២២៦នាក់។
សូមជម្រាបថា ករណីឆ្លងថ្មីកើតទៅលើបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី ០៧ខែ តុលា ឆ្នាំ២០២០។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៥នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានចំនួន ០៣នាក់និងនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាបមានចំនួន ០២នាក់។
សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
ប្រភព: ក្រសួងសុខាភិបាល