អភិបាលខេត្តព្រះសីហនុ ពង្រឹងនូវវិធានការសុខាភិបាលខណៈដែលកម្ពុជាបើកសេវាកម្មទេសចរណ៍ឡើងវិញ

Mc៖ អភិបាលក្រុងព្រះសីហនុ ពង្រឹងនូវវិធានការសុខាភិបាល ខណៈដែលកម្ពុជាបើកសេវាកម្មទេសចរណ៍ឡើងវិញ ដើម្បីឱ្យការធ្វើដំណើរកម្សាន្តមានសុវត្ថិភាព និងប្រកបដោយទំនុកចិត្ត។

 
អភិបាលខេត្តព្រះសីហនុ ពង្រឹងនូវវិធានការសុខាភិបាលខណៈដែលកម្ពុជាបើកសេវាកម្មទេសចរណ៍ឡើងវិញ

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ថា តាមរយៈការបើកទទួលទេសចរឡើងវិញ និងការសម្របសម្រួលឱ្យប្រជាពល រដ្ឋអាចធ្វើដំណើរបានទូលំទូលាយ ដែលនេះគឺជាគោល នយោបាយលើកកម្ពស់ទេស ចរណ៍ផ្ទៃក្នុងរបស់កម្ពុជា នឹង អាចផ្តល់កាលានុវត្តភាពធ្វើឱ្យអាជីវកម្មទេសចរណ៍ដើរឡើងវិញ ដើម្បីជួយស្តារសេដ្ឋកិច្ចសង្គម និងជីវភាពអាជីវករនិងពលរដ្ឋទូទៅឱ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមបានបន្តថា ទន្ទឹមនឹងការបើកឱ្យមានដំណើរការទេសចរណ៍ឡើងវិញនេះដែរ គឺមិនភ្លេចឡើយនូវការពង្រឹងនូវសុវត្ថិភាពនិងវិធានការសុខាភិបាលឱ្យម៉ឺងម៉ាត់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ជាពិសេសគឺការធានាបាននូវសុវត្ថិភាព និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរដែលពួក គាត់មកលេងកម្សាន្ត ដោយអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោឱ្យបានជាប់ជាប្រចាំ ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងព័ត៌មាន