ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម Brexit
BRUSSELS៖ ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីមានការចរចាអស់រយៈពេល ១០ ខែដោយធ្វើការបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ចលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម Brexit។ នេះបើតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២០។
នៅពេលដែលចក្រភពអង់គ្លេសចាកចេញពីទីផ្សារតែមួយជាមួយសហភាពអ៊ឺរ៉ុប ចក្រភពអង់គេ្លសនឹងមិនប្រឈមមុខនឹងពន្ធគយលើពាណិជ្ជកម្មទេ បើទោះបីជាបានកាត់ផ្តាច់ទំនាក់ទំនងគ្នាជិតកន្លះសតវត្សរ៍ ជាមួយនឹងសហភាពអ៊ឺរ៉ុបក៏ដោយ។លោកនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថា៖ «យើងបានគ្រប់គ្រងច្បាប់និងវាសនារបស់ប្រទេសយើងឡើងវិញហើយ។ យើងបានគ្រប់គ្រងរាល់បទបញ្ញត្តិនិងភាពផ្ទុយគ្នានៃបទបញ្ជារបស់យើងតាមរបៀបពេញលេញនិងគ្មានការគ្រោងទុក»។
សូមជម្រាបថា ចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅខែមករាបន្ទាប់ពីការធ្វើប្រជាមតិដែលបែកបាក់គ្នានៅឆ្នាំ ២០១៦ ហើយក៏ជាប្រទេសដំបូងដែលបានដកខ្លួនចេញពីគម្រោងនយោបាយនិងសេដ្ឋកិច្ច ដែលបានកសាងឡើងវិញនៅក្រោយសង្គ្រាមលោកលើកទី ២ ៕
ប្រភព: CNA ដោយ: ជា បញ្ញា