គីម ជុងអ៊ុន អះអាងថា កូរ៉េខាងជើងនឹងមានសុវត្ថិភាព ដោយសារតែមានអាវុធនុយក្លេអ៊ែរក្នុងដៃ
ទីក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សង្រ្គាមនឹងមិនកើតឡើងទេទោះបីជាមានសម្ពាធពីខាងក្រៅ និងការគម្រាមកំហែងយោធាក៏ដោយ អាវុធនុយក្លេអ៊ែរធានានូវសុវត្ថិភាព និងអនាគតប្រទេសជាតិ។ លោក គីម បានបញ្ជាក់នៅក្នុងពិធីប្រារព្ធខួបលើកទី៦៧ នៃការបញ្ចប់សង្រ្គាមកូរ៉េនៅឆ្នាំ ១៩៥០-១៩៥៣។

មេដឹកនាំកូរ៉េខាងជើងបន្ថែមថា ប្រទេសខ្លួនបានអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរដើម្បីទប់ស្កាត់ជម្លោះប្រដាប់អាវុធ ហើយឥឡូវនេះគេមានសមត្ថភាពការពារខ្លួនចំពោះការគម្រាមកំហែងផ្នែកយោធាពីកម្លាំងចក្រពត្តិនិយម។
សូមបញ្ជាក់ផងដែរថា លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានជួបគ្នាជាលើកដំបូងនៅប្រទេស សិង្ហបុរី កាលពីឆ្នាំ២០១៨ ដើម្បីបង្កើនលទ្ធភាពលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែ ការជួបគ្នាជាលើកទី២ នៅប្រទេសវៀតណាមធ្វើឲ្យកិច្ចចរចារវាងភាគីទាំងពីរមិនបានសម្រេចដោយសារតែខ្វែងគំនិតគ្នាផងដែរ៕
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន




 
                                
                            





 
                     
                    

 
         
         
         
        ![[មានវីដេអូ] តើតារាចំរៀងនៅក្នុងផលិតកម្មរស្មីហង្សមាសប៉ុន្មានអ្នក ដែលបានធ្វើតេស្ដកូវីដ -១៩ លើកទីមួយទទួលបានលទ្ធផលអវិជ្ជមាន?](https://cngtvcambodia.com/uploads/images/2021/Mar/image_380x226_604b6d4914383.jpg) 
        ![[វីដេអូ] អបអរសាទរ Miss Grand Cambodia 2020 រកឃើញម្ចាស់ជ័យលាភីលេខ១ហើយបានទៅលើកញ្ញា សេង  រដ្ឋា មកពីខេត្ត…….](https://cngtvcambodia.com/uploads/images/2020/Sep/image_380x226_5f730ffdb02e1.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								


