ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ

កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៧៣នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ២៧៤នាក់។

 
ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ
ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន​ ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៧៣(ស្មើនឹង ៩៩,៦៤% ធៀបនឹងចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុប ២៧៤នាក់) ក្នុងនោះមានស្រ្តី ៥៤នាក់ និងបុរស ២១៩នាក់។

សូមជម្រាបថា អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួនតែ ១នាក់ប៉ុណ្ណោះ។

សូមរម្លឹកផងដែរថា​ ក្រសួងសុខាភិបាល​ ធ្វើការអំពាវនាវដ៏ទទូច​ សូមពុទ្ធបរិស័ទ​ លោកតា​ជី​ លោកយាយយី​ និងព្រះសង្ឃដែលនៅតាមទីវត្តអារ៉ាម​ អនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីបញ្ចៀសការចម្លងវីរុសកូវីដ-១៩​ នៅក្នុងសហគមន៌​ និងតាមទីវត្តអារ៉ាមក្នុងអំឡុងពេលកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ​នេះ​ ៕

 

ប្រភព: ក្រសួងសុខាភិបាល