ឥណ្ឌាវ៉ាដាច់ប្រេស៊ីលក្លាយជាប្រទេសលំដាប់ទី២ ដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេលើពិភពលោក
ម៉ុមបៃ៖ អ្នកឆ្លងវីរុសកូវីដ១៩នៅប្រទេសឥណ្ឌាបានកើនឡើងលើសប្រទេសប្រេស៊ីលហើយ នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិកដែលឈរលំដាប់ថ្នាក់លេខ១ ដែលមានអ្នកឆ្លងច្រើនជាងគេលើពិភពលោក។

ដូចការរំពឹងទុក ឥណ្ឌាមានករណីថ្មីចំនួន ៩០,០៨២នាក់ គិតមកត្រឹមថ្ងៃច័ន្ទនេះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ជាង ៤,២លាន នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧១,៦៤២ នាក់ និងអ្នកជាសះស្បើយ ជាង៣លាននាក់។
ទោះបីជា ចំនួនអ្នកឆ្លងនៅឥណ្ឌាច្រើនជាង ប្រេស៊ីលក៏ដោយ ក៏ចំនួនអ្នកស្លាប់នៅឥណ្ឌា មានតិចជាង ប្រេស៊ីលនៅឡើយ ដោយឥណ្ឌាមាន ៧១,៦៤២ នាក់ ខណៈប្រេស៊ីលមានអ្នកស្លាប់ដោយសារវីរុស
កូវីដ១៩ច្រើនជាង១២ម៉ឺននាក់។
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ