នៅស្រុកពួក ខេត្តសៀមរាប មានកម្មវិធីចែកសំភារ:សិក្សា និងធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩
សៀមរាប: ដើម្បីបញ្ចៀសការចម្លងវីរុសកូវីដ-១៩ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាមុខប៉ែន ស្រុកពួក ខេត្តសៀមរាប មានកម្មវិធីចែកសំភារ:សិក្សា និងឧបត្ថម្ភម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិចំនួន ៤គ្រឿង និងចែលលាងដៃ ២កេះធំៗ។ នៅក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក អភិបាលរងស្រុកពួក និងលោក ស៊ុន សំណាង នាយករដ្ឋបាល សាលាខេត្តសៀមរាប ព្រមជាមួយនិងសប្បុរសជន និងអាជ្ញាធរនៅតាមមូលដ្ឋាន បាននាំយកអំណោយ និងសំភារ:សិក្សាចែកជូនសិស្សានុសិស្សចំនួន ៣៣១នាក់ លោកគ្រូអ្នកគ្រូចំនួន ១៣នាក់ និងប្រជាពលរដ្ឋដែលបានចូលរួមមានចំនួន ៣០នាក់។
បន្ថែមពីនេះ សប្បុរសជនក៏បានឧបត្ថម្ភថិវិការចំនួន ៣លានរៀលដើម្បីធ្វើការកសាងរបងសាលាបឋមសិក្សាមុខប៉ែន។
គួរម្លឹកផងដែរថា នៅចុងបញ្ចប់កម្មវិធីក៏មានកម្មវិធីដាំកូនឈើជាអនុស្សាវរីយ៍ផងដែរ៕
ប្រភព: អភិបាលស្រុកពួក