ប្រទេសចិនបាននិយាយថាសាច់មាន់ដែលនាំចូលពីប្រេស៊ីលធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩
សៀងហៃ៖ អាជ្ញាធរទីក្រុងសៀងហៃបាននិយាយថា ស្លាប់មាន់ក្លាសេ ដែលនាំចូលពីប្រទេសប្រេស៊ីលទៅកាន់ទីក្រុងហ្សិនជិន (Shenzhen) ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩។ អាជ្ញារធរសុខាភិបាលទីក្រុងសៀងហៃបានធ្វើតេស្តភ្លាមៗលើអ្នក ដែលពាក់ព័ន្ធជាមួយផលិតផល អាហារ ដែលទំនងជាត្រូវបានឆ្លងមេរោគពីអាហារទាំងនោះ ប៉ុន្តែមិនមាននរណាម្នាក់តេស្តវិជ្ជមាននោះ ទេ។
មិនតែប៉ុណ្ណោះ ចាប់តាំងពីខែកក្កដាកន្លងទៅ ទីក្រុងជាច្រើនរបស់ចិន រួមទាំងកំពង់ផែសៀមិន (Xiamen) និងដាលៀន (Dalian) ក៏បានរាយការណ៍ពីករណីនានា ដែលជម្រុញឲ្យប្រទេសចិនផ្អាកការនាំចូលបង្គារពីកន្លែងផលិតនៅតំបន់អេក្វាទ័រ (Ecuador) ផងដែរ។
គួររម្លឹកថា ប្រទេសចិនបានចាប់ផ្តើមត្រួតពិនិត្យសាច់ និងអាហារសមុទ្រយ៉ាងយកចិត្តទុកដាក់នៅកំពង់ផែធំៗ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស កាលពីខែមិថុនាមកម្ល៉េះ៕
ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន