កាលពីពេលថ្មីៗនេះ លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានអង្គការណាតូ(NATO)ថា សង្រា្គមដោយប្រើអាវុធនុយក្លេអ៊ែរអាចនឹងកើតមានឡើង ប្រសិនបើព្យាយាមបញ្ជូនកងទ័ពជួយអ៊ុយក្រែន។ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំនេះ នៅតែជាការបង្កើនការគំរាមកំហែងទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ បើយោងតាមការនៃការអត្ថាធិប្បាយរបស់លោក Emmanuel Macron(ប្រធានាធិបតីបារាំង)កាលពីដើមសប្តាហ៍នេះថា “លោកបានបើកទ្វារបញ្ជូនកងទ័ពជើងគោករបស់សភាពអឺរ៉ុបទៅកាន់អ៊ុយក្រែនហើយ”។ ឆ្លើយតបភ្លាមៗមិនបង្អង់យូរ ប្រធានាធិបតីរុស្ស៊ីបានមានប្រសាន៍ថា “វានឹងនាំទៅរកសោកនាដកម្មសម្រាប់ប្រទេសណាដែលហ៊ានសម្រេចចិត្តធ្វើដូច្នោះ”។
សូមជម្រាបថា ប្រធានាធិបតេយ្យរុស្សីលោក វ្ល៉ាឌីមៀ ពូទីនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាម៉េរិកលើបញ្ហា “ស្ថិរភាពជាយុទ្ធសាស្ត្រ” ទោះបីជាមានការឈ្លានពានពីអ៊ុយក្រែនដែលបង្កឱ្យមានទំនាក់ទំនងដ៏អាក្រក់បំផុតរវាងទីក្រុងម៉ូស្គូ និងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបានៅឆ្នាំ ១៩៦២ ៕
ប្រភពព័ត៌មាន៖ Aljazeera