ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ១៣ករណីបន្ថែមទៀតហើយ

កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន ១៣ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៥១នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩សរុបមានចំនួន ២៧៣នាក់។

 
ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ១៣ករណីបន្ថែមទៀតហើយ
ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ១៣ករណីបន្ថែមទៀតហើយ
ព្រឹកនេះកម្ពុជា! ករណីជាសះស្បើយកូវីដ-១៩ ចំនួន ១៣ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ-១៩ចំនួន​ ១៣ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៥១(ស្មើនឹង ៩១,៩៤% ធៀបនឹងចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុប ២៧៣នាក់) ក្នុងនោះមានស្រ្តី ៥២នាក់ និងបុរស ១៩៩នាក់។

សូមជម្រាបថា ករណីជាសះស្បើយកូវីដ-១៩ទាំង ១៣ករណីមានជនជាតិខ្មែរចំនួន ០៦នាក់​ និងជនជាតិចិនចំនួន ០៧នាក់។

គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួន ២២នាក់។

សូមរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

ប្រភព: ក្រសួងសុខាភិបាល