[វីដេអូ]Dr.Talk Ep.172 ប្រធានបទ៖ សារប្រយោជន៍នៃការធ្វើតេស្ត NIPT
Noninvasive Prenatal Testing(NIPT) គឺជាការធ្វើតេស្តមុនពេលសម្រាលដើម្បីស្វែងរកប្រភេទជំងឺជំងឺទ្រីសូមីទី២១ ឬជំងឺ Down Syndrome(សូមមើល EP.169) ឬស្វែងរកការពិការភាពរបស់កុមារពីកំណើត។
Noninvasive Prenatal Testing(NIPT) គឺជាការធ្វើតេស្តមុនពេលសម្រាលដើម្បីស្វែងរកប្រភេទជំងឺជំងឺទ្រីសូមីទី២១ ឬជំងឺ Down Syndrome(សូមមើល EP.169) ឬស្វែងរកការពិការភាពរបស់កុមារពីកំណើត។ NIPT ផ្តោតទៅលើការវិភាគ ADN សេរីរបស់ទារកនៅក្នុងឈាមរបស់ម្តាយ និងផ្តោតសំខាន់ទៅលើភាពអប្រក្រតីនៃក្រូម៉ូសូម(Chromosomes) ឬជំងឺ Down Syndrome, ជំងឺ Triple X syndrome(មានចំនួន Chromosomes XXX), ជំងឺ Klinefelter syndrome (អ្នកខ្លះហៅថា Klinefelter ដែលមាន Chromosomes XXY), ជំងឺ XYY syndrome និងរកឃើញបម្រែបម្រួលទាំង ៤៦ នៃក្រូម៉ូសូម។ល។ ស្រ្តីដែលមានផ្ទៃពោះ និងគួរពិនិត្យធ្វើតេស្ត NIPT ស្វែងរកជំងឺផ្សេងៗមានដូចជា៖
១. ការបង្កកំណើត ឬមានផ្ទៃពោះលើអាយុ ៣៥ ឆ្នាំឡើងទៅ
២. គ្រួសារមានប្រវត្តិកើតជំងឺ ឬខ្លួនដែលមានប្រវត្តិកើតជំងឺខាងលើ លើទារក
៣. មានផ្ទៃពោះ(ទារកភ្លោះ)
៤. លទ្ធផលអប្រក្រតីនៃការពិនិត្យអេកូ
៥. លទ្ធផលនៃ Double Test អប្រក្រតី។
Noninvasive Prenatal Testing(NIPT) គឺជាការធ្វើតេស្តបែបសាមញ្ញ និងគ្មានលក្ខណៈសាំញ៉ាំនោះឡើយ គ្រាន់តែស្រ្តីពាំនាំយកនូវឯកសារមួយចំនួន(លទ្ធផលនៃការពិនិត្យអេកូ, លទ្ធផលនៃ Double Test) និងគ្មានការតមអាហារ ឬអត់អាហារមុនពេលពិនិត្យនោះទេ។ ស្រ្តីគ្រប់រូបដែលមានអាយុច្រើន ឬធ្លាប់មានប្រវត្តិជំងឺ ក្នុងអំឡុងពេលមានផ្ទៃពោះ គួរទៅជួបពិនិត្យ ឬធ្វើតេស្ត Noninvasive Prenatal Testing(NIPT) ព្រោះមិនមានប៉ះពាល់ដល់់សុខភាពមាតា និងទារកនោះទេ៕
សូមទស្សនាវិដេអូខាងក្រោមបន្ថែម៖