[វីដេអូ] Ep.61 ប្រធានបទ៖ ផលវិបាករុំារ៉ៃនៃជំងឺទឹកនោមផ្អែម
តើអ្នកជំងឺទឹកនោមផ្អែមគួរគប្បីតាមដានជាតិស្ករបែបណា? ហើយមានផលវិបាករុំារ៉ៃអ្វីខ្លះ?
ផលវិបាកនៃសរសៃឈាមតូចៗមានដូចជា៖
- សរសៃឈាមបាតភ្នែក
- តម្រងនោមរុំារ៉ៃ (ឆាប់ចុះខ្សោយ)។ល។

ផលវិបាកនៃសរសៃឈាមធំៗមានដូចជា៖
- សរសៃឈាមខួរក្បាល (អាចរងការស្ទះ ឬដាច់សរសៃឈាមខួរក្បាល)
- ឈឺក្បាល អាចវៀចមាត់
- ទន់មួយចំហៀងខ្លួន ស្ពឹកមួយចំហៀងខ្លួន
- ពិបាកក្នុងការបន្ទោបង់ជាដើម។ល។

ផលវិបាកនៃការស្ទះសរសៃឈាមអវ:យវ:មានដូចជា៖
- ឈឺនៅពេលធ្វើចលនា
- ឈឺចាប់នៅពេលសំរាក
- ជើងរលោង រោមជើងមិនសូវដុះ
- អាចឈានដល់ដំបៅជើង
ផលវិបាកដល់សរសៃវិញ្ញាណអវ:យវ:មានដូចជា៖
- មានអារម្មណ៏ស្ពឹក ក្រហាយ
- អាចបាត់បង់ការទទួលដឹង
- ស្បែកស្ងួតឡើងពណ៍ខ្មៅ ហើយក្រាស់

ផលវិបាកលើសរសៃស្វ័យប្រវត្តិ
- មានការវិលមុខ
- បាត់បង់ការដឹងឈឺចាប់នៅពេលស្ទះសរសៃឈាមបេះដូង
- អាចមានវិបាតរំលាយអាហារ
វិធីការពារ
មាន2យ៉ាងសំខាន់មានដូចជា:
- គិតដល់រយ:ពេលនៃការកើតជំងឺទឹកនោមផ្អែម
- កំរិតជាតិស្ករនៃអ្នកជំងឺទឹកនោមផ្អែម។
មានន័យថាការកើតជំងឺទឹកនោមផ្អែមមានរយ:ពេលយូរមានលទ្ធភាពខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមរុំារ៉ៃ ប្រសិនបើជាតិស្កររបស់គាត់មានកំរិតកាន់តែខ្ពស់ នោះអាចបង្កហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមកាន់តែខ្លាំង។  ដូច្នេះដើម្បីកុំឲ្យមានការកើនឡើងផលវិបាកជំងឺទឹកនោមផ្អែមនោះ អ្នកគួរមកជួបគ្រូពេទ្យដើម្បីពិនិត្យព្យាបាល។
វិធីព្យាបាល
ការព្យាបាលជំងឺនេះត្រូវការ គ្រូពេទ្យជំនាញជាច្រើនដើម្បីចូលរួមគ្នា ព្យាបាលជំងឺនេះឲ្យទាន់ពេលវេលា។
សារដ៏មានសារ:ប្រយោជន៍
ចំពោះប្រជាជនទូទៅគួរតែចូលរួមពិនិត្យសុខភាពជាប្រចាំ ហើយគួរតែអនុវត្តន៍នូវគោលការណ៏ រស់នៅស្អាត ហូបស្អាត ធ្វើលំហាត់ប្រាណ ជៀសវាងការបរិភោគគ្រឿងស្រវឹង ក៏ដូចជាបារី។ ចំណែកចំពោះអ្នកកើតជំងឺទឹកនោមផ្អែមគួរតែទៅទទួលការប្រឹក្សាពីគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ជានិច្ច៕
សូមទស្សនាវីដេអូខាងក្រោម:




 
                                
                            







![[វីដេអូ] Ep.61 ប្រធានបទ៖ ផលវិបាករុំារ៉ៃនៃជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2021/Oct/image_750x_617615a0d638e.jpg) 
                    ![[វីដេអូ] Ep.61 ប្រធានបទ៖ ផលវិបាករុំារ៉ៃនៃជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2021/Oct/image_750x_6176150a8b4e3.jpg) 
                    ![[វីដេអូ] Ep.61 ប្រធានបទ៖ ផលវិបាករុំារ៉ៃនៃជំងឺទឹកនោមផ្អែម](https://cngtvcambodia.com/uploads/images/2021/Oct/image_750x_6176142a09a0c.jpg) 
                    



![[វីដេអូ] Ep 85  ប្រធានបទ៖ PRP](https://cngtvcambodia.com/uploads/images/2022/May/image_380x226_626f81370cd27.jpg) 
        ![[វីដេអូ] Ep 77 ប្រធានបទ៖ បញ្ហាលំបាកមានកូន និង ការព្យាបាល](https://cngtvcambodia.com/uploads/images/2022/Mar/image_380x226_62442806d7818.jpg) 
        ![[វីដេអូ] Ep.156 ប្រធានបទ៖ ជំងឺរលាកពោះវៀនធំ](https://cngtvcambodia.com/uploads/images/2023/Oct/image_380x226_651ce9db07a51.jpg) 
        ![[វីដេអូ] Ep. 111 ប្រធានបទ៖ជំងឺដាច់រហែករន្ធបាត](https://cngtvcambodia.com/uploads/images/2022/Oct/image_380x226_634f5e7f9b7b9.jpg) 
        ![[វីដេអូ] Ep. 93 ប្រធានបទ៖ មន្ទីពិសោធន៍ស្តង់ដា](https://cngtvcambodia.com/uploads/images/2022/Jun/image_380x226_62a82b205ed8f.jpg) 
        ![[វីដេអូ] Ep. 109 ប្រធានបទ៖ ជំងឺច្រាលអាស៊ីតក្រពះ](https://cngtvcambodia.com/uploads/images/2022/Sep/image_380x226_63354de838c98.jpg) 
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        
 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






