[វីដេអូ] #Ep.118 ប្រធានបទ៖ អត្ថប្រយោជន៍ ៦យ៉ាងនៃផ្លែចេក
ផ្លែចេក គឺផ្លែឈើដែលងាយស្រួលក្នុងការដាំដុះ និងពេញនិយមញ៉ាំព្រោះចេកជាប្រភពនៃសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាព ។ ដូចនេះយើងសូមចែករំលែកនៅអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែចេកមានដូចជា
1. សម្បូរទៅដោយសារធាតុចិញ្ចឹម
ចេកមានបរិមាណជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន។ ចេក1ផ្លែ មានផ្ទុកកាឡូរីប្រហែល 112 កាឡូរី ប្រូតេអ៊ីន វីតាមីន C ប៉ូតាស្យូម ម៉ាញ៉េស្យូម មានជាតិទឹក និងកាបូអ៊ីដ្រាត។
2. ធ្វើឱ្យប្រសើរឡើងនូវកម្រិតជាតិស្ករក្នុងឈាម
ចេកមានជាតិសរសៃ ជួយបញ្ចុះជាតិស្ករក្នុងឈាមប្រសិនបើទទួលទានល្មម។ លើសពីនេះចេកក៏អាចជួយគ្រប់គ្រងចំណង់អាហារ ដោយជួយកាត់បន្ថយការឃ្លានផងដែរ ។
3. ល្អសំរាប់បេះដូង
ផ្លែចេកមានជាតិសរសៃ ប៉ូតាស្យូម អាស៊ីដ Folate និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C ដែលទាំងនេះជួយទ្រទ្រង់ដល់សុខភាពបេះដូង។ ការសិក្សានៅឆ្នាំ២០១៧ បានរកឃើញថាអ្នកដែលញ៉ាំអាហារមានជាតិសរសៃខ្ពស់មានហានិភ័យទាបនៃជំងឺបេះដូងជាងអ្នកដែលញ៉ាំអាហារជាតិសរសៃតិច ព្រោះអ្នកញ៉ាំអាហារជាតិសរសៃខ្ពស់អាចកាត់បន្ថយកម្រិតជាតិខ្លាញ់អាក្រក់ LDL។
4. ជួយរំលាយអាហារ
ផ្លែចេកមានផ្ទុកជាតិទឹក និងជាតិសរសៃដែលអាចសម្រួលដល់ការរំលាយអាហារ។ ពេលរាករូសធ្វើឲ្យបាត់បង់ជាតិទឹក និងអេឡិចត្រូលីតដូចជាប៉ូតាស្យូម ហើយផ្លែចេកអាចបំពេញសារធាតុចិញ្ចឹមទាំងនេះបាន។
5. ជួយសម្រកទម្ងន់
ការទទួលទានជាតិសរសៃច្រើនក្រៅពីបន្លែ និងផ្លែឈើដទៃទៀត ផ្លែកចេកក៏ជួយក្នុងការសម្រកទម្ងន់បានផងដែរ។
6. ជួយសុខភាពតម្រងនោម
ចេកមានប្រយោជន៍ជាពិសេសនៅពេលនិយាយអំពីការរក្សាតម្រងនោមឱ្យមានសុខភាពល្អ។ ប៉ូតាស្យូមមានសារៈសំខាន់សម្រាប់មុខងារតម្រងនោមដែលមានសុខភាពល្អ និងគ្រប់គ្រងសម្ពាធឈាម។
សូមទស្សនាវីដេអូខាងក្រោម៖