ប្រវត្តិខ្លះរបស់ត្រីសាលម៉ុនដែលអ្នកគួរដឹង
សាលម៉ុនជាប្រភេទត្រីក្នុងអម្បូរនៃពពួកត្រី Salmo និង Oncorhynchus ដែលមកពីពាក្យ ឡាតាំងថា Salmo ហើយក្រោយមកមានឈ្មោះថា Samoun នៅសម័យកាល Middle English ចន្លោះឆ្នាំ ១១០០ - ១៥០០។
ពីមុនកុលសម្ព័ន្ធជនជាតិអាមេរិកពឹងផ្អែកយ៉ាងខ្លាំងទៅលើត្រីសាម៉ុនជាអាហារប្រចាំថ្ងៃរបស់ពួកគេ។
ត្រីសាម៉ុនមានច្រើននៅតាមឆ្នេរសមុទ្រខាងកើត និងខាងលិចអាមេរិក។ សមុទ្រនៅភាគពាយ័ព្យសម្បូរទៅដោយត្រីសាលម៉ុនដែលវាត្រូវបានគេស្គាល់ថាជា“ត្រីទួរគីអាឡាស្កា (Alaskan turkey)”។ ចំណែកនៅឯហាវ៉ៃវិញគេហៅថា Lomi Lomi ដែលជាប្រភេទអាហារមានតម្លៃថ្លៃផងដែរ។នៅឆ្នាំ ១៨៤០ ប្រទេសអង់គ្លេសបានចាប់ផ្តើមផលិតត្រីសាលម៉ុនកំប៉ុងដាក់លក់ពាសពេញប្រទេស រហូតដល់រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ផងដែរថា មានត្រីសាលម៉ុនចំនួន ៨ប្រភេទនៅដែនទឹកអាមេរិកខាងជើង ដែលក្នុងនោះមាន ៥ប្រភេទនៅសមុទ្រប៉ាស៊ីហ្វិក។ នៅទូទាំងពិភពលោក ពាណិជ្ជកម្មត្រីសាលម៉ុនមានចំនួនយ៉ាងច្រើនលើសពី ១.២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដែល ៧០% បានមកពីកសិដ្ឋានចិញ្ចឹមត្រីសាលម៉ុន៕
ប្រភព ៖ thespruceeats ប្រែសម្រួល៖ ជា បញ្ញា