[វីដេអូ] # Ep.91 អត្ថប្រយោជន៍សុខភាព ៥យ៉ាងរបស់ផ្លែដំឡូងជ្វា
ផ្លែដំឡូងជ្វា គឺជាបន្លែឫសដែលមានជាតិផ្អែម ដែលត្រូវបានដាំដុះនៅទូទាំងពិភពលោក។ ផ្លែដំឡូងជ្វាមានពណ៌ជាច្រើន - រួមទាំងពណ៌ទឹកក្រូច ពណ៌ស និងពណ៌ស្វាយជាដើម។ ហើយសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ។ ដូចនេះយើងសូមចែករំលែកនៅអត្ថប្រយោជន៍របស់ផ្លែដំឡូងជ្វាមានដូចជា
១ សំបូរសារធាតុចិញ្ចឹមខ្ពស់
ដំឡូងជ្វាល្អសម្រាប់សុខភាពគឺជាប្រភពនៃជាតិសរសៃ វីតាមីន ជាតិប្រូតេអ៊ីន វីតាមីន C A B6 ប៉ូតាស្យូម និងសារធាតុរ៉ែ។ លើសពីនេះទៀត ដំឡូងជ្វា - ជាពិសេសពូជដំឡូងពណ៌ទឹកក្រូច និងពណ៌ស្វាយ - សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពាររាងកាយរបស់អ្នកពីរ៉ាឌីកាល់សេរី។
២ ជួយដល់ពោះវៀន
ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងដំឡូងជ្វា មានអត្ថប្រយោជន៍ចំពោះសុខភាពពោះវៀន។ដោយជួយឲ្យការបន្ទោលបង់បានស្រួល និងជួយឲ្យដំណើរការទៀងទាត់។
៣ ប្រឆាំងជំងឺមហារីក
ដំឡូងជ្វាផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ដែលអាចជួយការពារប្រឆាំងនឹងប្រភេទមហារីកមួយចំនួន នៅក្នុងការសិក្សាសាកល្បង មានដូចជាមហារីក ពោះវៀនធំ ក្រពះ និង សុដន់ជាដើម។
៤ ជួយដល់ភ្នែក
ដំឡូងជ្វាសម្បូរទៅដោយសារធាតុ Beta-carotene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងបន្លែ ឬផ្លែឈើពណ៌ទឹកក្រូច ដែលជួយឲ្យភ្នែកភ្លឺមើលឃើញប្រសើរឡើងជាងមុន។
៥ ជួយដល់ខួរក្បាល
ការសិក្សាបានបង្ហាញថា ដំឡូងជ្វាអាចពង្រឹងដល់សុខភាពខួរក្បាលដោយជួយកាត់បន្ថយរលាក ការពារការថយចុះផ្លូវចិត្ត និងជំងឺវង្វេង 13%។
សូមទស្សនាវីដេអូខាងក្រោម៖