[វីដេអូ]# Ep.68 វិធីសាស្រ្តងាយៗ ធ្វើឲ្យកន្លែងធ្វើការរបស់អ្នកមានផាសុកភាព
ដើម្បីឲ្យកន្លែងធ្វើការរបស់អ្នកមានផាសុកភាពគឹមានវិធីសាស្រ្តជាច្រើនដែលអ្នកគួរតែអនុវត្តដើម្បីឲ្យកន្លែងការងាររបស់ប្រកបដោយថាមពលនៅពេលដែលអ្នកកំពុងធ្វើការ។
ដូចនេះយើងសូមចែករំលែកនូវវិធីសាស្រ្តទាំងនេះមានដូចជា
១ ក្លិនក្រអូប
ក្លិនក្រអូបដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយឲ្យអ្នកផ្លាស់ប្តូរ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនៅពេលដែលអ្នកកំពុងធ្វើការ។ តើអ្នកដឹងទេថាក្លិនគឺមានឥទ្ធិពលលើសកម្មភាពខួរក្បាល? ជាការពិតណាស់ក្លិនបានដើរតួនាទីយ៉ាងសំខាន់ដើម្បីឲ្យការធ្វើការងារមានផលិតភាព។
២ តែងលំអបន្ទប់
ការបន្ថែមការតុបតែងបែបសិល្ប:នៅក្នុងបន្ទប់គឺពិតជាផ្តល់នៅថាមពលយ៉ាងច្រើនទៅកាន់អ្នកកំពុងធ្វើការ។ អ្នកអាចដេគ័ររូបភាពផ្សេងៗនៅលើជញ្ជាំង នៅលើតុ ឬនៅជិតបង្អួចជាដើម។ការធ្វើជួយបង្កើនបរិយាកាសស្រស់ស្អាតនៅក្នុងបន្ទប់ ដែលជួយឲ្យបន្ទប់របស់អ្នកមានភាពរស់រវើកនិងពោលពេញដោយសិល្ប:តុបតែង។
៣ បន្ថែមរុក្ខជាតិ
ការបន្ថែមរុក្ខជាតិនៅក្នុងបន្ទប់ ជួយបង្កើនប្រសិទ្ធភាពនៅក្នុងបន្ទប់។រុក្ខជាតិគឺជាមធ្យោបាយដ៏ងាយស្រួលបំផុតមួយដើម្បីបន្ថែមភាពកក់ក្តៅ និងធ្វើឲ្យជីវិតស្រស់ស្រាយ។
៤ ពន្លឺនៅក្នុងបន្ទប់
ពន្លឺមិនថាជាពន្លឺព្រះអាទិត្យ ឬអំពូលភ្លើងនោះទេសុទ្ធតែអាចធ្វើឲ្យបរិយាកាសនៅក្នុងការធ្វើការងារស្រស់ស្រាយ។ដូចនេះនៅក្នុងបន្ទប់ធ្វើការគួរតែតុបតែងអំពូលទៅតាមលក្ខណ:មួយឲ្យបានសមរម្យនិងស្របតាមបរិយាកាសនៃការងារ។
៥ ត្រួតពិនិត្យសីតុណ្ហភាពបន្ទប់
បន្ទប់ដែលក្តៅពេក ឬត្រជាក់ពេក មិនមានផាសុកភាពនោះទេ ប៉ុន្តែមានអ្វីដែលអ្នកអាចធ្វើបាននោះគឺចេះ គ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ឲ្យបានសមរម្យ។ ដូចនេះអ្នកគួរកំណត់សីតុណ្ហភាពនៅក្នុងបន្ទប់ឲ្យសមស្របទៅតាមបរិយាកាសកន្លែងធ្វើការ។
ប្រភព៖ thecommondesk