[វីដេអូ] នាទីសុខភាព Ep.150 ប្រធានបទ៖ វិធីសាស្រ្តកាត់បន្ថយក្លិនក្លៀក

មូលហេតុដែលធ្វើឲ្យមានក្លិនក្លៀកគឺបណ្តាលមកពីការបែកញើសបង្កឲ្យមានបាក់តេរីនៅលើស្បែក។ ជាការពិតណាស់នៅពេលដែលមានក្លិនក្លៀកមិនល្អ អ្នកនឹងចាប់អារម្មណ៍ដោយខ្លួនឯងអំពីបញ្ហានេះ។ ដើម្បីអាចដោះស្រាយបញ្ហានេះយើងសូមចែករំលែកនូវវិធីសាស្រ្តទាំងនេះមានដូចជា៖

 
[វីដេអូ] នាទីសុខភាព Ep.150 ប្រធានបទ៖ វិធីសាស្រ្តកាត់បន្ថយក្លិនក្លៀក

១ ងូតទឹកជាប្រចាំថ្ងៃ

ការងូតទឹក និងដុះសាប៊ូឱ្យបានទៀងទាត់បន្ទាប់ពីធ្វើសកម្មភាពផ្សេងៗ ដូចជាការហាត់ប្រាណ ឬលេងកីឡា ជួយកម្ចាត់បាក់តេរី និងញើសដែលបណ្តាលឱ្យមានក្លិនបានយ៉ាងមានប្រសិទ្ធភាព។

២ ស្លៀកសំលៀកបំពាក់ដែលមានខ្យល់ចេញចូល

ជាការពិតណាស់សំល្លៀកបំពាក់មិនត្រឹមជួយឲ្យយើងមានទំនុកចិត្តប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្លិនខ្លួនមានក្លិនល្អថែមទៀតផង។ ប្រសិនបើយើងជ្រើសរើសសំល្លៀកបំពាក់ដែលមានខ្យល់ចេញចូល អាចជួយកាត់បន្ថយការបែកញើស និងជួយរក្សា​ភាព​ត្រជាក់។

៣ ការសំអាតរោមក្លៀក

ការសិក្សាក្នុងឆ្នាំ 2016 បានរកឃើញថា ការកោររោមក្លៀក ឬបាញ់ laser ក្លៀកអាចជួយកាត់បន្ថយក្លិនក្លៀកបានយ៉ាងច្រើន។ កាលណាយើង​សម្អាតរោមក្លៀកបានស្អាតជួយបង្កើនភាពទាក់ទាញ និងកាត់បន្ថយក្លិនក្លៀកបានយ៉ាងមានប្រសិទ្ធភាព។

៤ កាត់បន្ថយភាពតានតឹង

ស្ត្រេសអាចបណ្តាលឱ្យក្រពេញញើសផលិតញើស ជាហេតុបង្កឲ្យអ្នកមានក្លិនក្លៀក។ដូច្នេះការគ្រប់គ្រងភាពតានតឹង និងកាត់បន្ថយការថប់បារម្ភអាចជួយកែប្រែ និងជួយទប់ស្កាត់ក្រពេញញើសបានផងដែរ៕

សូមទស្សនាវីដេអូ ៖