[វីដេអូ] ហេតុផល ៦យ៉ាងដែលធ្វើឱ្យអ្នកមើលទៅឆាប់ចាស់
អ្នកមិនអាចរក្សាសម្រស់ និងអាយុឲ្យនូវក្មេងជារៀងរហូតបានទេប៉ុន្តែ បើអ្នកដឹងអំពីវិធីសាស្រ្ត ឬផលិតផលប្រើប្រាស់នោះគឺជារឿងមួយដ៏ល្អក្នុងការទប់ស្កាត់ផលអាក្រក់ទាំងនេះដែលអាចធ្វើឲ្យអ្នកឆាប់ចាស់ជាងវ័យ។
ដូចនេះយើងសូមបង្ហាញចំនុចជាច្រើនដែលធ្វើឲ្យអ្នកចាស់ជាងវ័យ
១ រាងកាយស្គមស្គាំង
នៅពេលដែលញុំាអាហារមិនមានជីវជាតិ ឬគ្រប់គ្រាន់ក៏ជាហេតុធ្វើឲ្យរាងកាយស្គម។នៅពេលរាងកាយបាត់បង់ជាតិខ្លាញ់ ក៏ធ្វើឲ្យអ្នកឆាប់ចាស់ជាមុនផងដែរ។ម្យ៉ាងវិញទៀតប្រសិនបើអ្នកមិនបានផឹកទឹកឲ្យបានគ្រាប់គ្រាន់ និងហាត់ប្រាណទេនោះនិងធ្វើឲ្យអ្នកឆាប់ស្គម។
២ ត្រដុសភ្នែក
ការត្រដុសភ្នែក ឬញីភ្នែកខ្លាំងក៏ធ្វើឲ្យស្បែកឆាប់ជ្រាវជ្រួញ និងធ្វើឲ្យភ្នែកស្រវាំងផងដែរ។
៣ គេងមិនបានគ្រប់គ្រាន់
ការគេងគឺសំខាន់ណាស់ ប្រសិនបើអ្នកគេងមិនគ្រាប់គ្រាន់ទេនិងធ្វើឲ្យមុខឆាប់ជ្រាវជ្រួញ ស្លក់ និងធ្វើឲ្យត្របកភ្នែកខ្មៅដែលជាហេតុធ្វើមុខឆាប់ចាស់ និងស្រអាប់។
៤ ប្រើប្រាស់ផលិតផលថែរក្សាសម្រស់ខុស
ជាការពិតណាស់នៅពេលដែលពេញវ័យមនុស្សម្នាក់តែងតែចង់បានភាពស្រស់ស្អាតដោយការជ្រើសរើសផលិតផលថែរក្សាសម្រស់ជាច្រើន ពីព្រោះវាមានផ្ទុកទៅដោយសារធាតុជាច្រើនដូចជា សារធាតុប្រឆាំងភាពចាស់ជ្រាវជ្រួញ ធ្វើឲ្យស្បែកស ម៉ត់រលោង កម្ចាត់មុនជាដើម។ផ្ទុយទៅវិញប្រសិនបើអ្នកប្រើប្រាស់ផលិតផលថែរក្សាសម្រស់ខុស បង្កអោយស្បែកឡើងមុន ងាយប្រតិកម្ម និងឆាប់ចាស់។
៥ ស្រ្តេស
ប្រសិនបើអ្នកគិតច្រើន ឬខ្វាយខ្វល់ច្រើនធ្វើឲ្យរាងកាយបាត់បង់តុល្យភាពបង្កឲ្យមានរោគសញ្ញាមួយចំនួនជា ឈឺក្បាល ឈឺក្រពះពោះវៀន ឈឺទ្រួង លើសឈាមនិងឆាប់ចាស់ជ្រាវជ្រួញ។
៦ បណ្តោយតាមពេលវេលា
នៅពេលដែលអ្នកមិនខ្វាយខ្វល់ពីថែរក្សាសម្រស់ ដោយធ្វើការបណ្តោយទៅតាមពេលវេលានោះនិងធ្វើឲ្យស្បែករបស់អ្នកចាស់ជាងវ័យជាក់ជាមិនខាន៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: everydayhealth ដោយ: ជា បញ្ញា