[វីដេអូ] # Ep.52 វិធីសាស្រ្ត ៤យ៉ាងជួយព្យាបាលភ្នែកខ្មៅនិងស្បែកមុខ
ស្បែកនៅជុំវិញបរិវេនភ្នែករបស់អ្នកគឺជាផ្នែកមួយនៃរាងកាយរបស់អ្នកដែលអាចបង្ហាញពីរោគសញ្ញាដំបូងនៃភាពចាស់មុនអាយុ ដោយសារតែភ្នែករបស់អ្នកធ្វើការច្រើនពេញមួយថ្ងៃ ជាពិសេសមិនមានការថែទាំត្រឹមត្រូវ។
មានវិធីមួយចំនួនមានទាំងការប្រើប្រាស់ផលិតផល និងរូបមន្តធម្មជាតិ ដើម្បីលុបបំបាត់ឬកាត់បន្ថយ រង្វង់ខ្មៅនៅក្រោមភ្នែកឬស្នាមជ្រីវជ្រួញ។ដូចច្នេះដើម្បីព្យាបាលនៅបញ្ហាទាំងនេះយើងសូមចែករំលែកមានដូចជា:
១ កាកកាហ្វេ
ការសិក្សាមួយបានបង្ហាញថាកាកកាហ្វេជួយរំញោចចរន្តឈាមនៅលើតំបន់ភ្នែក។មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយហានិភ័យនៃស្នាមជ្រីវជ្រួញនិងការពារប្រឆាំងនឹងការខូចខាតបន្ថែមពីរ៉ាឌីកាល់សេរី។ អ្នកគួរយកកាកកាហ្វេទៅបង្កកនៅទូរទឹកកកដើម្បីឲ្យត្រជាក់ចាំយកមកបិតមុខពីព្រោះភាពត្រជាក់ជួយបញ្ឈប់ការរាំងស្ទះសរសៃឈាមកាត់បន្ថយការហើមភ្នែកនិងធ្វើឲ្យស្បែកមុខស្រស់ថ្លា។
២ តែបៃតង
កាកតែបៃតងជួយការពារប្រឆាំងនឹងកាំរស្មីយូវីនិងធ្វើឱ្យដំណើរការនៃភាពចាស់កាន់តែយូរ ។
មនុស្សភាគច្រើនទទួលទានតែបៃតងដើម្បីសម្រកទំងន់ ប៉ុន្តែអត្ថប្រយោជន៍មួយផ្សេងទៀតដែលមានអ្នកមិនដឹងគឺថាវាអាចជួយកាត់បន្ថយការហើមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដូចនេះអ្នកគួររក្សាកាកថង់តែបៃតង ស្អំនៅលើភ្នែកជារៀងរាល់ថ្ងៃរយ:ពេល១៥នាទី។ បន្ថែមពីនេះអ្នកក៏អាចលាយម្សៅតែបៃតងជាមួយទឹកបានផងដែរ។
៣ ការព្យាបាលដោយកាំរស្មីឡាហ្ស៊ែ
ការព្យាបាលឡាស៊ែរគឺជាការប្រើថាមពលកំដៅដោយប្រើប្រាស់ចំហាយដើម្បីលុបបំបាត់កោសិកាដែលខូច។អ្នកអាចប្រើវិធីសាស្រ្តនេះប្រើដើម្បីព្យាបាលប្រសិនបើមិនមានពេលគ្រប់គ្រាន់ក្នុងការប្រើប្រាស់ផលិតផល ពីព្រោះវាជួយបង្កើតកូឡាជែនថ្មី។
៤ ជ្រើសរើសផលិតផល
ជាតិសំណើមអាចជួយឲ្យស្បែកមានសំណើមព្រមទាំងជួយកាត់បន្ថយស្នាមជ្រាវជ្រួញនៅខាងក្រោម ភ្នែក។ជាតិសំណើមមាននៅក្នុងវីតាមីន E ជែលប្រទាលកន្ទុយក្រពើ វីតាមីនA ឬក្រែមបំប៉នស្បែកជាដើម។អ្នកគួរជ្រើសរើសផលិតផលយកមកលាបមុខនៅពេលយប់ រាល់ព្រឹក ឬពេលចេញទៅក្រៅឲ្យបានត្រឹមត្រូវ ហើយគួរស្វែងរកផលិតផលដែលមានជាតិសំណើម យកមកលាបទៅលើស្បែកដែលស្ងួត ឬ ទៅលើតំបន់ភ្នែកដែលងាយនឹងខ្មៅ។រឿងដែលសំខាន់នោះសំរាប់ភ្នែកក៏ដូចជាស្បែកមុខនោះគឺ អ្នកត្រូវលាងសំអាតគ្រឿងសម្អាងចេញពីមុខមុនពេលចូលគេង ពីព្រោះអាចនឹងធ្វើឱ្យស្ទះរន្ធញើស និងបណ្តាលឱ្យកើតមុនជាដើម៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព: healthline ដោយ: ជា បញ្ញា