[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក
អាការ:នៅពេលដែលខ្សោះជាតិទឹកគឺកើតឡើងនៅពេលដែលរាងកាយមិនមានជាតិគ្រប់គ្រាន់។ រាងកាយត្រូវការជាតិទឹកដើម្បីដើម្បីធ្វើសកម្មភាពជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ ៦០%នៃជាតិទឹក។
ជាក់ស្តែងអ្នកអាចបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័សគ្រប់ពេលដែលរាងកាយបែកញើសដោយការធ្វើសកម្មភាពដូចជា ការហាត់ប្រាណ ឬនៅពេលប៉ះទៅនឹងកម្តៅថ្ងៃ ជាពិសេសនៅពេលដែលអ្នកឈឺ ។
ដូចនេះយើងសូមចែករំលែកសញ្ញាទាំងនេះដែលបង្ហាញថាអ្នកកង្វះជាតិទឹកមានដូចជា:
១ ស្បែក
ស្បែករបស់អ្នកបាត់បង់ជាតិទឹកដោយសារញើសនៅពេលដែលត្រូវនឹងកម្តៅថ្ងៃ។ បន្ថែមពីនេះនៅពេលដែលអាកាសធាតុត្រជាក់ក៏ធ្វើឲ្យស្បែកស្ងួតបានផងដែរ។ សញ្ញាដែលធ្វើឲ្យស្បែកស្ងួតមានដូចជា ស្បែកឡើងក្រហម មានកន្ទួល ស្បែករបក ឬប្រេះជាដើម។
២ ដង្ហើម
ចំពោះការដកដង្ហើមវិញគឹបង្ហាញសញ្ញាដូចជាធ្វើឲ្យដង្ហើមមានក្លិនមិនល្អ។ បន្ថែមពីនេះចំពោះបបូរមាត់ និងអណ្តាតវិញមានសភាពស្ងួតឬស្អិតនៅពេលអ្នកខ្សោះជាតិទឹក ដែលធ្វើឲ្យមានបាត់តេរីកាន់តែច្រើនលូតលាស់នៅក្នុងមាត់របស់អ្នក។ ជំនួសឲ្យបញ្ហានេះការដុសធ្មេញនិងញុំាទឹកឱ្យបានច្រើនអាចជួយកម្ចាត់បាក់តេរីដែលបង្កក្លិនបាន។
៣ ទឹកនោម
ទឹកនោមផ្ទុកទៅដោយទឹកនិងកាកសំណល់ ដែលតម្រងនោមយើងបានច្រោះចេញពីឈាម។ទឹកនោមក៏ជាសញ្ញាបង្ហាញថាអ្នកខ្សោះជាតិទឹកដែរ។ ប្រសិនបើទឹកនោមមានពណ៌លឿងចាស់ វាអាចបង្ហាញថា អ្នកញ៉ាំទឹកមិនបានគ្រប់គ្រាន់ និងមានកាកសំណល់ច្រើនជាងធម្មតា។ ជាមួយគ្នានេះអ្នកអាចនោមតិចជាងធម្មតានៅពេលដែលកខ្វះជាតិទឹក។
៤ សម្ពាធឈាម
ការបាត់បង់ជាតិទឹកអាចបន្ថយបរិមាណឈាម និងប៉ះពាល់ទៅដល់សម្ពាធឈាម។យោងតាមសមាគមបេះដូងអាមេរិកដែលបានចុះបញ្ជីថា ការខ្សោះជាតិទឹកជាមូលហេតុនៃសម្ពាធឈាមទាប។ដូចនេះការទទួលទានទឹកឲ្យគ្រប់គ្រាន់ជួយរក្សាតុល្យភាពសម្ពាធឈាម។
៥ ឈឺក្បាល
អ្នកអាចនឹងឈឺក្បាលបើទោះបីជាអ្នកខ្វះជាតិទឹកបន្តិចក៏ដោយ។ការសិក្សាមួយបានរកឃើញថាស្ត្រីមានអត្រាខ្វះជាតិទឹកត្រឹមតែ ១,៣៦ ភាគរយអាចបណ្តាលឱ្យឈឺក្បាល។ការឈឺក្បាលអាចផ្សារភ្ជាប់ទៅនឹងសម្ពាធឈាមទាបដោយសារតែការបាត់បង់ជាតិទឹក។ ដូចនេះការទទួលទានទឹកអាចជួយបង្កើនសម្ពាធឈាមនិងបន្ថយរោគសញ្ញា។
៦ ក្អួតចង្អោរ
ការកង្វះជាតិទឹកអាចបណ្តាលឱ្យ ក្អួតចង្អោរ វិលមុខ ឬដួលសន្លប់ ។ អ្នកអាចនឹងមានអារម្មណ៍ថាវិលមុខនៅពេលដែលរាងកាយខ្សោះជាតិ។ ហេតុនេះបានជាធ្វើឲ្យមានការលេចចេញនូវសញ្ញាបាត់បង់ជាតិទឹក ។
៧ ប៉ះពាល់បេះដូង
ចង្វាក់បេះដូងលោតលឿននិងដកដង្ហើមលឿនអាចជាសញ្ញានៃការខ្សោះជាតិទឹកធ្ងន់ធ្ងរ។ដូចនេះការទទួលជាតិទឹកជួយបង្កើនបរិមាណឈាមនិងធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកត្រលប់មកធម្មតាវិញ។
៨ មុខងារខួរក្បាល
ខួរក្បាលមានទឹកច្រើនជាង ៧០% យោងតាមការស្រាវជ្រាវលើបុរសដែលមានអាយុ ២០ ឆ្នាំបានរកឃើញថាការខ្សោះជាតិទឹកធ្វើឱ្យមុខងារខួរក្បាលខ្លះធ្លាក់ចុះ។វាអាចជះឥទ្ធិពលទៅដល់ការផ្តោតអារម្មណ៍និងការចងចាំ៕
ប្រភព: healthline ដោយ: ជា បញ្ញា